ព្យាករណ៍គូ​ Borussia Dortmund ទល់នឹង Manchester City ម៉ោង២ថ្ងៃទី២៦តុលា

Borussia Dortmund នឹងស្វាគមន៍ Manchester City សម្រាប់ការប្រកួតក្នុងពូល G នៃពានរង្វាន់ UEFA Champions League ដើម្បីស្វែងរកកៅអីឡើងទៅកាន់ជុំបន្ទាប់។

Dortmund ឈាន​​មក​ក្នុង​ការ​ប្រកួត​នេះដោយ​ឈរ​នៅលេខ​២​ ក្នុង​ពូល​មាន​៧​ពិន្ទុ​ ​តាម​ពី​ក្រោយ​ក្រុម Man City ចំនួន​៣​ពិន្ទុ ​ដែលជាក្រុមមាន១០ពិន្ទុ ពី​ការ​ប្រកួត​៤​លើក ហើយ​បាន​របូត​គ្រាប់​បាល់​តែ​១​គ្រាប់​ប៉ុណ្ណោះ​​ មក​ទល់​ពេល​នេះ។

ក្រុមម្ចាស់ផ្ទះ Dortmund បានប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងចំណោមការប្រកួត៥លើកចុងក្រោយ ហើយមើលទៅគួរតែធ្វើឱ្យ Man City មានការភ្ញាក់ផ្អើល​ផងដែរ​ ដែល​ City ប្រកួតឈ្នះតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៣ប្រកួតប្រកួតចុងក្រោយ។

Borussia Dortmund ប្រកួតឈ្នះ២ប្រកួតជាប់ៗគ្នា និងមិនបានរបូតគ្រាប់បាល់ទាំង២ប្រកួត។ ក្នុង​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ ពួក​គេ​រកបានគ្រាប់បាល់​២​គ្រាប់​ ឬ​ច្រើន​ជាង​សម្រាប់​៣​ប្រកួត ហើយ​មិនបានស៊ុត​បាល់​បញ្ចូល​ទីគូប្រកួតតែ១​ប្រកួតគតល។

ផ្ទុយពីនេះវិញ Manchester City បានស្តារឡើងវិញ បន្ទាប់ពីការបរាជ័យ ១-០ នៅលើទឹកដីរបស់ Liverpool ដោយបានយកឈ្នះ Brighton ៣-១ ។

ការព្យាករណ៍​ :​ Manchester City តែងតែស៊ុតបញ្ចូលទីយកឈ្នះគូប្រកួត​វិញ ហើយ​ពួក​គេ​ស៊ុតបញ្ចូលទី៣លើក បន្ទាប់​ពី​មិន​អាច​រក​គ្រាប់​បាល់​បាន​​នៅដើមតង់ក្នុង២ប្រកួត។ Borussia Dortmund ក៏​ទើបតែ​ទទួល​​ជ័យ​ជម្នះ​ ហើយ​ក៏​មាន​ទំនុកចិត្តផង​ដែរ។ ក្រុមទាំងពីរមានទម្រង់ប្រយុទ្ធខ្លាំង ហើយកម្រនឹងបរាជ័យក្នុងការរកគ្រាប់បាល់ ដែលជាហេតុផលដែលយើងព្យាករណ៍ថា នឹងមានគ្រាប់បាល់លើសពី ២.៥ នៅក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង