ព្យាករណ៍គូ​ Tottenham vs Newcastle ម៉ោង២២:៣០ ថ្ងៃទី២៣តុលា

Tottenham Hotspur កំពុងឈរក្នុងចំណាត់ថ្នាក់ក្រុមកំពូលទាំង៤​ ដោយបានស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរផងដែរ ក្នុងរយៈពេលថ្មីៗនេះ។ ពួកគេ​រំពឹងថា នឹងទទួល​ជ័យ​ជម្នះ​ក្នុង​ដីសម្រាប់ជំនួបជាមួយ Newcastle United ក្នុង​ការ​ប្រកួតក្របខណ្ឌ Premier League។

ចូល​មកកានល​ការ​ប្រកួត​នេះ Spurs កំពុង​ឈរ​លេខ​៣ ​ក្នុង​តារាង​លីគ​មាន២៣ពិន្ទុ និង Newcastle United ឈរនៅលេខ៦មាន១៨ពិន្ទុ។

ក្រុមទាំងពីរនេះ ទទួលបានលទ្ធផលចម្រុះនៅក្នុងការចេញប្រកួតក្រៅដីថ្មីៗ ដោយ​ Newcastle United បានយកឈ្នះ Everton ក្នុងដី​ ហើយ Tottenham វិញធ្វើដំណើរទៅ Manchester United និងបានប្រកួតចាញ់នៅទឹកដី Old Trafford។

Newcastle United មានទម្រង់ការពារល្អបំផុត នៅក្នុងលីគមកទល់ពេលនេះ ហើយក៏មានបំណងបង្ហាញទម្រង់ការពារនេះ ​ពេលប្រកួតជាមួយ Spurs ដែលមានទម្រង់ប្រយុទ្ធល្អបំផុត នៅក្នុងលីគផងដែរ។ 

ផ្ទុយទៅវិញ Tottenham បានធ្វើឱ្យការឈ្នះ៣ប្រកួតរបស់ពួកគេ ត្រូវបានបញ្ចប់នៅប្រកួតទី៤ ដោយប្រកួតចាញ់ក្រុម Manchester United នៅក្នុងការប្រកួតចុងក្រោយ។​ ពួកគេ​សង្ឃឹមឈ្នះច្រើន​​ដោយការ​លេង​ក្នុង​ដី ​សម្រាប់ការប្រកួតនេះ ដោយ​បាន​​ប្រកួត​ឈ្នះក្នុង​ដី​ទាំង ​៧ប្រកួតកន្លងមក​។

ការព្យាករណ៍​ :​ Tottenham ចង់​បន្ត​ដំណើរការប្រកួតឈ្នះបន្តទៀត ប៉ុន្តែ Newcastle United មិន​មែន​ជា​ក្រុម​ងាយ​ស្រួល​ ក្នុង​ការ​ប្រកួត​នេះប៉ុន្មាន​ទេ។​ ខ្សែការពាររបស់ Newcastle ធ្វើបានល្អ ហើយពួកគេមានបំណងបញ្ចប់ដំណើរការឈ្នះក្នុងដីរបស់ Spurs។ លទ្ធផលស្មើ សម្រាប់ការប្រកួតនេះជាជម្រើសមួយដ៏ល្អ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង