ព្យាករណ៍គូ​ Manchester City vs Brighton ម៉ោង២១ថ្ងៃទី២២តុលា

បន្ទាប់​ពី​ Manchester City ប្រកួតចាញ់ Liverpool នៅកីឡដ្ឋាន Anfield ពួក​គេ​នឹងវិលត្រលប់មកកាន់​ការប្រកួតក្នុងដីទល់​នឹង Brighton ហើយ​នៅ​ក្នុង​ការ​ប្រកួត​នេះ ពួក​គេ​នឹង​សង្ឃឹម​ថា​ នឹង​ខិត​ទៅ​កាន់​តែជិតក្រុមកំពូល​តារាង Arsenal។

Man City ឈរនៅលេខ២ មាន២៣ពិន្ទុ ខណៈ Brighton ឈរលេខ៧មាន១៥ពិន្ទុ។ Manchester City មិនអាចរកគ្រាប់បាល់បានក្នុងការប្រកួត ២លើកចុងក្រោយរបស់ពួកគេ ហើយ Pep Guardiola នឹងស្វែងរកការឆ្លើយតប។

លោក Roberto de Zerbi អ្នកចាត់ការទូទៅរបស់ Brighton ក៏មានប្រតិកម្មផងដែរ បន្ទាប់ពីទទួលរងការបរាជ័យ ៤ប្រកួតចុងក្រោយ។

Manchester City ធ្វើ​មិនសូវជា​បាន​ល្អទេ ២​ប្រកួត​ចុង​ក្រោយ​នេះ ប៉ុន្តែ​ពួក​គេ​មាន​សម្ថភាព ​ដើម្បីធ្វើឱ្យប្រសើរឡើងវិញ​។ ពួក​គេ​បានឆ្លងកាត់ការប្រកួត​យ៉ាង​ល្អ ជា​ពិសេស​នៅ​ក្នុងដី ហើយ​ពួក​គេ​ល្អ​ទាំង​ទម្រង់​ការពារ និង​ប្រយុទ្ធ។

ផ្ទុយទៅវិញ Brighton មិនបានទទួលជ័យជម្នះនោះទេ ចាប់តាំងពីការចាកចេញរបស់លោក Graham Potter។​ ដោយសារតែបែបនោះ ពួកគេកាន់តែខិតទៅឈរនៅពាក់កណ្តាលតារាង ប៉ុន្តែពួកគេបានចាប់ផ្តើមរដូវកាលយ៉ាងល្អ។

ការព្យាករណ៍​ :​ Manchester City ទើបតែប្រកួតចាញ់ Liverpool ហើយ​យើង​ប្រាកដ​ថា ​នឹង​អាចឃើញ​ពួក​គេ​ស្វែង​ជ័យជម្នះមក​វិញ​។​ ការប្រកួតចាញ់នោះ បានកើតឡើងក្នុងការប្រកួតក្រៅដី​ សម្រាប់ប្រកួតនេះ ពួកគេលេងនៅក្នុងដីដែលបានគ្រប់គ្រងជ័យជម្នះ ក្នុងការប្រកួតថ្មីៗ។​ ពួកគេត្រូវប្រឈមមុខនឹងក្រុមដែលសឹងតែមិនអាចរកគ្រាប់បាល់បាន ហើយយើងជឿជាក់ថា City នឹងស៊ុតបញ្ចូលទីបានទាំងពីរតង់​ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង