ព្យាករណ៍គូ​ Chelsea vs Man United ម៉ោង២៣:៣០ថ្ងៃទី២២តុលា

Chelsea នឹង​ត្រូវ​ប៉ះជាមួយ Manchester United ក្នុង​ការ​ប្រកួត​បន្ទាប់​របស់​ពួក​គេ​ក្នុង Premier League​ វានឹងក្លាយជាការប្រកួតដ៏ធំបំផុត នៅចុងសប្តាហ៍​ជាជំនួបក្លឹបកំពូលទាំងបួន។

Chelsea ឈាន​មកកាន់​ការ​ប្រកួត​នេះ​ ដោយ​មាន២០ពិន្ទុ​ ឈរក្នុង​ចំណាត់​ថ្នាក់​លេខ៤​ និង Manchester United មាន១៩ពិន្ទុ​ ឈរក្នុង​ចំណាត់​ថ្នាក់​លេខ៥។

ក្រុមទាំងពីរទើបឆ្លងកាត់ការប្រកួតពាក់កណ្តាលសប្តាហ៍ ដោយ​ Chelsea ស្មើ ០-០ ជាមួយ Brentford ខណៈដែល Manchester United បានឈ្នះ ២-០ ក្នុងដីជាមួយ Tottenham Hotspur។

Chelsea បានចុះបញ្ជីឈ្នះ ៥ប្រកួតជាប់ៗគ្នា ​ដោយមិនរបូតគ្រាប់បាល់ ហើយនឹងមានទំនុកចិត្តយ៉ាងខ្លាំង ចំពោះការប្រកួតនេះ បើទោះបីជាទើបតែប្រកួតស្មើ ០-០ ជាមួយ Brentford ក្នុងការប្រកួតចុងក្រោយក៏ដោយ។​ ពួក​គេ​ប្រកួតឈ្នះ​៤​ប្រកួត ​ក្នុងចំណោម ​៥​ប្រកួត​ចុង​ក្រោយ ហើយ​មិន​ស្គាល់ការប្រកួត​ចាញ់តែ​សោះ​ក្នុង​៧ការ​ប្រកួត។

Manchester United ក៏​មាន​ស្ថិរភាពផង​ដែរ​ ចាប់​តាំង​ពីប្រកួត​ចាញ់ Manchester City ៦-៣។ ពួក​គេ​ចូល​មក​ក្នុង​ការ​ប្រកួត​នេះ ​ដោយមិន​ស្គាល់​ការចាញ់ទាល់តែ​សោះ ​ក្នុង​ការ​ប្រកួត​ចំនួន​៥ ហើយ​មានរបូតគ្រាប់បាល់៣ប្រកួតជាប់ៗ​គ្នា។  ៣ក្នុង​ចំណោមការ​ប្រកួត​៥​ចុង​ក្រោយ ពួក​គេ​រក​បាន​២​គ្រាប់​ ឬ​ច្រើន​ជាងនេះ។

ការព្យាករណ៍​ :​ Chelsea និង Manchester United ធ្វើបានល្អក្នុងការប្រកួតនាពេលថ្មីៗនេះ។ ការជួបគ្នារវាងក្រុមទាំងពីរ ត្រូវបានគេរំពឹងថា នឹងក្លាយជាជំនួបដំបូងសម្រាប់ក្រុមកំពូលទាំង៤។ ក្រុមទាំង​ពីរ​បាន​ចាប់​ផ្តើម​យឺតៗ​ ក្នុង​រដូវ​កាល ប៉ុន្តែ​បាន​តាម​ទាន់គ្នា ហើយ​មាន​តែ​១ពិន្ទុ​ឃ្លាតពីគ្នាប៉ុណ្ណោះ។ វា​នឹង​ពិបាក​ក្នុង​ការ​បែងចែកក្រុមទាំងពីរ​ក្នុង​ការ​ប្រកួត​នេះ ប៉ុន្តែ Chelsea លេងបាន​យ៉ាង​ល្អ​ក្នុង​ដី​ ដែល​គួរ​តែប្រៀបជាង​។ Manchester United មិន​សូវ​ជាខ្លាំង​ពេលប្រកួតក្រៅដី​ទេ ហើយ​យើង​ជឿថា Chelsea នឹងឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង