Arsenal ស្វាគមន៍ PSV មកកាន់កីឡដ្ឋាន Emirates សម្រាប់ការប្រកួតក្នុងពូល A ក្នុងក្របខណ្ឌ Europa League ។ ក្រុមទាំងនេះ កំពុងលេងតាមពិន្ទុក្នុងពូលរបស់ពួកគេ បន្ទាប់ពីការប្រកួតនេះ ត្រូវបានពន្យារពេលក្នុងអំឡុងពេលការកាន់ទុក្ខចក្រភពអង់គ្លេស។
ទោះបីជាក្រុមទាំងពីរមានការប្រកួតក្នុងដៃ លើក្រុមពីរផ្សេងទៀតក្នុងពូលក៏ដោយ ពួកគេនៅតែកាន់កាប់តំណែងកំពូលទាំងពីរ ដោយ Arsenal មាន៩ពិន្ទុ និង PSV មាន៧ពិន្ទុ។
Arsenal កំពុងមានរដូវកាលក្នុងក្តីស្រមៃនាំមុខគ្រប់ក្រុម ជ័យជម្នះក្នុងការប្រកួតនេះ នឹងនាំពួកគេឡើងទៅជុំបន្ទាប់ ដោយមានការប្រកួតចំនួនពីរដែលត្រូវលេង។
Arsenal បានប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងការប្រកួត១៣លើក សម្រាប់រដូវកាលនេះ នៅគ្រប់ការប្រកួតទាំងអស់។ ជាមួយនឹងការបរាជ័យដោយស្នាដៃ Manchester United នៅកីឡដ្ឋាន Old Trafford ។ PSV ប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងការប្រកួត៨លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះ៦ប្រកួត និងស្មើ១ប្រកួត។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមភ្ញៀវតែងតែមានការលំបាកជាមួយក្រុមមកពីអង់គ្លេស ដោយបានប្រកួតឈ្នះតែ១ប្រកួតក្នុងចំណោម១១ប្រកួតចុងក្រោយ ជាមួយនឹងជ័យជម្នះតែ១គត់ពេលប្រកួតទល់នឹង Tottenham ក្នុងពានរង្វាន់ UEFA Cup ឆ្នាំ ២០០៧/០៨ ។
ការព្យាករណ៍ : ក្រុមទាំងនេះធ្លាប់ជួបគ្នា៦លើករួចមកហើយក្នុងការប្រកួតនៅទ្វីបអឺរ៉ុប ដោយ PSV ឈ្នះតែ១ប្រកួត ចាញ់២ និងស្មើ៣។ ក្រុមទាំងពីរនឹងសង្ឃឹមថានឹងនាំយកទម្រង់លេងក្នុងលីកដ៏អស្ចារ្យរបស់ពួកគេមកកាន់ការប្រកួតនេះ ខណៈដែល Arsenal កំពុងឡេីងជេីងខ្លាំងឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ។ Arsenal ប្រកួតចាញ់តែ១ប្រកួតគត់ក្នុងដីនៅ Europa League ដោយឈ្នះ១០ប្រកួត និងស្មើ២ប្រកួត។ យើងជឿថា ក្រុមម្ចាស់ផ្ទះនឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕