Manchester United ត្រូវប្រកួតជាមួយ Tottenham នៅកីឡដ្ឋាន Old Trafford សម្រាប់ការប្រកួតក្របខណ្ឌ Premier League។ បច្ចុប្បន្នក្រុមម្ចាស់ផ្ទះកំពុងឈរនៅលេខរៀងទី៥ មាន១៦ពិន្ទុ ខណៈក្រុមភ្ញៀវឈរលេខ៣ មាន២៣ពិន្ទុ។
Manchester United បានខកចិត្តនឹងលទ្ធផលការប្រកួតស្មើក្នុងដី ដោយមិនមានការស៊ុតបញ្ចូលទីជាមួយ Newcastle ក្នុងការប្រកួតចុងក្រោយ។ ផ្ទុយទៅវិញ Tottenham មិនមានបញ្ហាបែបដូច្នេះទេ ដែលពួកគេប្រកួតឈ្នះយ៉ាងងាយស្រួលលើក្រុម Everton ២-០ សម្រាប់ការប្រកួតចុងក្រោយ។
ក្រុមម្ចាស់ផ្ទះមានការខកចិត្ត ចំពោះគ្រាប់បាល់ក្នុងការប្រកួតពីរលើកចុងក្រោយ ដោយស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះនៅនាទី៩៣ ពេលប្រកួតជាមួយ Omonia ក្នុងការប្រកួត Europa League។
Manchester United ជាក្រុមតែមួយគត់ក្នុងក្រុមកំពូលទាំង១០ ដែលមានចំនួនគ្រាប់បាល់អវិជ្ជមាន ហើយនឹងរំពឹងស្វែងរកគ្រាប់បាល់បន្ថែម ដោយកីឡាករ Rashford និង Antony។
Tottenham ប្រកួតចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៤ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់ ហើយពួកគេបានបង្ហាញឱ្យឃើញពីការលំបាក ក្នុងការផ្តួលពួកគេក្រៅដី ដោយប្រកួតចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតក្រៅដី១៤លើកចុងក្រោយ។
ការព្យាករណ៍: Manchester United បានប្រកួតឈ្នះ Tottenham ក្នុងក្របខណ្ឌ Premier League ក្នុងជំនួប៣ប្រកួតចុងក្រោយ ហើយលើកចុងក្រោយគេបានឈ្នះ៤ប្រកួតជាប់ៗគ្នាលើពួកគេគឺ នៅចន្លោះខែមេសា ឆ្នាំ ២០០៩ និងខែតុលា ឆ្នាំ២០១០ ។ United ពិបាកក្នុងការយកឈ្នះក្នុងការប្រកួតនេះ ដែល Spurs បានប្រកួតចាញ់តែ១ប្រកួតគត់ក្នុងការប្រកួតលីគ១៦លើកចុងក្រោយ។ ការប្រកួតនេះ នឹងមានភាពតានតឹងជាមួយនឹងការស៊ុតបាល់បញ្ចូលទី ដូច្នេះរជម្រើសគ្រាប់បាល់តិចជាង ២.៥ ក្នុងការប្រកួតនេះពិតជាល្អបំផុត៕