ព្យាករណ៍គូ​ Liverpool vs West Ham ម៉ោង១:៤៥ថ្ងៃទី២០តុលា

Liverpool បានបង្ហាញនូវយុទ្ធសាស្ត្រការប្រកួតដ៏អស្ចារ្យ ដើម្បីយកឈ្នះលើក្រុម Manchester City ដោយបានបញ្ចប់កំណត់ត្រាការប្រកួតមិនដែលចាញ់របស់​ City ខណៈពេលដែលពួកគេកំពុងធ្វើឱ្យដំណើរការប្រកួត របស់ពួកគេប្រសើរឡើងវិញផងដែរ។

West Ham នៅតែខិតខំប្រឹងប្រែង ដើម្បីស្វែងរកភាពស៊ីសង្វាក់គ្នា ជាមួយនឹងសកម្មភាពដែលមានតុល្យភាព នៃការប្រកួតនៅអឺរ៉ុប និងក្នុងស្រុកដែលបង្ហាញយ៉ាងច្បាស់ ពីការលំបាកក្នុងរដូវកាលនេះ។

កីឡាករ​ Mo Salah បានបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ ខណៈដែល Liverpool បានឈ្នះ Manchester City ក្នុងរដូវកាលនេះ ដោយបានឡើងទៅកាន់ចំណាត់ថ្នាក់លេខ៨ និង ឃ្លាតតែ៦ពិន្ទុពីក្រុមកំពូលទាំង៤ ហើយនៅសល់ការប្រកួត១នៅក្នុងដៃ។

Liverpool ក៏​មាន​កំណត់​ត្រា​ដ៏​ល្អ​សម្រាប់​ប្រកួត​ជាមួយ​នឹង West Ham ដែល​ពួក​គេ​បាន​យក​ឈ្នះ​ ក្នុង​ការ​ប្រកួត​ក្នុង​ដី​ខ្លួន​ឯង​៥ប្រកួត​ចុង​ក្រោយ​ ហើយ​មិន​ដែល​ចាញ់​ក្នុង​ការ​ប្រកួត​៧លើក​ចុង​ក្រោយ​នៅកនុងកីឡដ្ឋាន Anfield ។

West Ham លទ្ធផលប្រកួតស្មើដែលពួកគេបានដណ្តើមយកពីក្រុម Southampton ច្បាស់ណាស់នេះជាការប្រកួតដ៏កម្រមួយ។​ បច្ចុប្បន្ន​ ពួកគេឈរនៅពាក់កណ្តាលតារាង Premier League ដែលឈរនៅជិតតំបន់កាត់ចោល ជាជាងឈរនៅកន្លែងដែលអាចទៅប្រកកួតនៅអឺរ៉ុប។

ការព្យាករណ៍​:​ ប្រសិនបើគ្រាប់បាល់មួយអាចចាប់ផ្តើមសំណាងរបស់ Liverpool​ ឡើងវិញ នោះវាត្រូវតែជាមួយគ្រាប់នេះ។​ ត្រឡប់មកមើលការប្រកួតម្តងទៀតនៅក្នុងកីឡដ្ឋាន Anfield ពួកគេនឹងមានឱកាសដណ្តើមបានជ័យជម្នះ ក្នុងដីជាលើកទី២ជាប់ៗគ្នា ហើយបន្តឡើងទៅកំពូលតារាង Premier League។ ការប្រកួតទល់នឹងក្រុម West Ham ដែលមានទម្រង់លេងមិនស៊ីសង្វាក់គ្នាច្រើន យើងជឿជាក់ថា​​Liverpool​ ​នឹងទទួលបានជ័យ​ជម្នះក្នុងការប្រកួត​នេះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង