វាជាការប្រកួត El Clasico សម្រាប់ចុងសប្តាហ៍នេះ ដោយ Real Madrid នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវ Barcelona ដោយក្រុមទាំងពីរមានពិន្ទុស្មើគ្នា ហើយកំពុងឈរនៅលើកំពូលតារាង La Liga។
Barcelona កំពុងឈរនៅលើកំពូលតារាង ដោយសារមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង ដោយបានរបូតគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ ខណៈដែល Real បានរបូតគ្រាប់បាល់ដល់ទៅ៦គ្រាប់ទៀត។
ការប្រកួតមួយនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាជំនួបគ្នាដ៏វិសេស ខណៈដែលក្រុមយក្សទាំងពីរ ប្រជែងគ្នាដណ្តើមតំណែងកំពូលតារាង ដែលអាចបម្រើអារម្មណ៍អ្នកទស្សនា ក្នុងការប្រជែងដណ្តើមពានលីគផងដែរ។ ក្រុមទាំងពីរនៅតែមិនស្គាល់ការប្រកួតចាញ់នោះទេក្នុងលីគ។
Barcelona ទើបតែខកចិត្តដោយបញ្ចប់ត្រឹមលទ្ធផលស្មើ ៣-៣ ក្នុងផ្ទះប្រកួតទល់និង Inter Milan ហើយពួកគេនឹងសង្ឃឹមថា ទទួលបានលទ្ធផលប្រសើរជាងក្នុងការប្រកួតនេះ។ ពួកគេធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតក្នុងលីគ។
Real Madrid បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ប្រកួតជាមួយ និង Shakhtar ប៉ុន្តែស្មារតីប្រយុទ្ធរបស់ពួកគេមិនមានកំហុសឡើយ។ ការស្មើនេះ គឺជាការប្រកួតមិនដែលចាញ់លើកទី១៣ របស់ពួកគេ ហើយពួកគេមានបំណងបន្តការប្រកួតដ៏ល្អ ដែលពួកគេធ្លាប់មានលើក្រុម Barcelona ក្នុងជំនួបថ្មីៗនេះ។
ការព្យាករណ៍: Barcelona មានទម្រង់លេងល្អនៅ La Liga ហើយមានបំណងធ្វើឱ្យបានល្អដូចគ្នា ក្នុងការប្រកួតនេះនេះ។ ទោះជាយ៉ាងណា ពួកគេធ្វើមិនបានល្អប៉ុន្មានឡើយក្នុងជំនួបថ្មីៗ ចុងក្រោយជាមួយ Real Madrid។
Real Madrid បានបាត់បង់តំណែងឈរនៅកំពូលតារាង ដោយសារតែខ្សែការពារមានចន្លោះប្រហោង ពួកគេបានបណ្តោយឱ្យរបូតគ្រាប់បាល់៧ប្រកួត ក្នុងការប្រកួត៨លើក ហើយមានបំណងពង្រឹងទំរង់ការពារឱ្យបានល្អនៅពេលប្រកួតជាមួយនិង Barcelona។ ការប្រកួត El Clasico ត្រូវបានដឹងថា អាចនឹងមានគ្រាប់បាល់ច្រើន ហើយតាមរយៈការប្រកួតថ្មីៗរបស់ក្រុមទាំងពីរ យើងរំពឹងថា នឹងអាចមានលទ្ធផលបែបនេះដូចគ្នា។ ដូច្នេះចូលមកក្នុងការប្រកួតនេះដែលនឹងមានគ្រាប់បាល់លើសពី ២.៥ គ្រាប់៕