Manchester United និង Newcastle United មានឱកាសឡើងទៅឈរនៅក្រុមកំពូលទាំង៤ នៅពេលដែលពួកគេត្រូវប៉ះគ្នា ក្នុង Premier League ក្នុងថ្ងៃអាទិត្យនេះ។
United ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនេះ ដោយសង្ឃឹមថា នឹងបន្ថែមការឈ្នះបីជាប់ៗគ្នា ដែលពួកគេបានចូលមកក្នុងការប្រកួតនេះ។
Man Utd មាន១៥ពិន្ទុ ឈរនៅលេខ៥ ខណៈដែល Newcastle ឈរនៅលេខរៀងទី៦មាន១៤ពិន្ទុ ប៉ុន្តែ United នៅសល់ការប្រកួតមួយទៀតក្នុងដៃ។
United កំពុងទើបតែទទួលបានជ័យជម្នះយ៉ាងលំបាក លើក្រុម Omonia Nicosia ក្នុងការប្រកួត Europa League ហើយរពឹងធ្វើបានដូចគ្នាក្នុងការប្រកួតនេះផងដែរ។
Newcastle United បានស៊ុតបញ្ចូលទីបាន៩គ្រាប់ ក្នុងការប្រកួតលីគ២ប្រកួតចុងក្រោយ ហើយយើងរំពឹងថា ពួកគេនឹងចូលទៅក្នុងការប្រកួតនេះ មានទំនុកចិត្តយ៉ាងខ្លាំង។ ពួកគេទើបទទួលបានជ័យជម្នះ ៥-១ លើក្រុម Brentford ហើយរឿងតែមួយគត់ដែលពួកគេនឹងព្រួយបារម្ភ គឺទំរង់ការពាររបស់ពួកគេ។
ការព្យាករណ៍: Manchester United បច្ចុប្បន្នមានស្ថេរភាពចាប់តាំងពីការចាប់ផ្តើម ដោយលេងមិនសូវបានល្អ ដែលពួកគេមានក្នុងរដូវកាលនេះ ប៉ុន្តែមិនមានការប្រសើរឡើងនូវទម្រង់ការពារច្រើនទេ ហើយការជួបជាមួយនឹងក្រុម Newcastle United ដែលមានការឡើងជើងថ្មីៗរបស់ពួកគេ គួរតែជាការព្រួយបារម្ភ។ Newcastle មានភាពស៊ីសង្វាក់គ្នាក្នុងទម្រង់ប្រយុទ្ធ បើទោះជាពួកគេក៏មានទម្រង់ការពារខ្សោយក៏ដោយ។ ដូច្នេះយើងអាចនិយាយបានថា ក្រុមទាំងពីរនឹងមានការស៊ុតបញ្ចូលទីគ្នាក្នុងការប្រកួតនេះ៕