ព្យាករណ៍គូ​ Wolves - Nottingham Forest ម៉ោង២១ថ្ងៃទី១៥តុលា

Wolverhampton Wanderers កំពុងតែស្វែងរកការឡើងឱ្យផុតពីតំបន់កាត់ចោល នៅពេលដែលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមដ៏លំបាកមួយផ្សេងទៀត គឺ Nottingham Forest ក្នុងក្របខ័ណ្ឌ Premier League។

រហូតមកដល់ពេលនេះ ក្រុមទាំងពីរមិនទាន់មានការប្រកួតដ៏ល្អបំផុតទេ​ ហើយមានពិន្ទុឃ្លាតគ្នាត្រឹមតែ១ពិន្ទុប៉ុណ្ណោះរវាងពួកគេ​ ដោយ Wolves ឈរ​នៅ​លេខ​១៨ មាន​៦​ពិន្ទុ និង Nottingham លេខ​១៩ មាន​៥​ពិន្ទុ។

ក្រុមទាំងពីរចូលមកក្នុងការប្រកួតនេះ ដោយមិនបានទទួលជ័យជម្នះដូចគ្នា Wolves ប្រកួតចាញ់ Chelsea នៅក្រៅដី និង Nottingham ទើបប្រកួតស្មើជាមួយ Aston Villa។ ដូច្នេះ ក្រុមទាំងពីរហាក់មានការលំបាក ក្នុងការទទួលបានបីពិន្ទុ ក្នុងការប្រកួតនេះ។

Nottingham Forest កំពុងព្យាយាមយ៉ាងលំបាក នៅក្នុងក្របខណ្ឌ Premier League ពួកគេ​បន្ត​ទទួល​រងការស៊ុតបញ្ចូលទីជាច្រើន​ ហើយ​ហាក់​ដូចជា​ខ្វះ​ការ​ចុះសម្រុង​គ្នា​ក្នុង​ក្រុម។ Wolves ក៏កំពុងខិតខំព្យាយាមផងដែរ ហើយថ្មីៗនេះ បញ្ហាចម្បងរបស់ពួកគេ គឺនៅក្នុងទំរង់ប្រយុទ្ធ។

ការព្យាករណ៍:​ Wolves មិនបានស៊ុតបញ្ចូលទីច្រើនទេ ប៉ុន្តែយើងរំពឹងថា បទពិសោធន៍នៃការប្រកួតជាមួយក្រុមកំពូលៗរបស់ពួកគេ នឹងត្រូវបានលេងក្នុងប្រកួតនេះដូចគ្នា ទល់នឹងក្រុមដែលធ្វើមិនបានល្អ។ ក្នុងការប្រកួតនេះ យើងជឿថា​ Wolves នឹងទទួលបានជ័យជម្នះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង