ព្យាករណ៍គូ​ Tottenham vs Everton ម៉ោង២៣:៣០ ថ្ងៃទី១៥តុលា

Tottenham ដែលជាក្រុមម្ចាស់ផ្ទះ បច្ចុប្បន្នកំពុងឈរនៅលេខ៣ ដែលមាន២០ពិន្ទុ ខណៈក្រុមភ្ញៀវឈរនៅលេខ១២ មាន១០ពិន្ទុ។ Tottenham បានយកឈ្នះ Brightonដោយលទ្ធផល១-០ ក្នុងការប្រកួតលីគចុងក្រោយ ហើយបន្ទាប់មកបានបន្តយកឈ្នះ Eintracht Frankfurt ៣-២ ។

Everton បានរងការបរាជ័យដោយប្រកួតចាញ ២-១ ក្នុងផ្ទះដ៏ខកចិត្តក្រោមស្នាដៃក្រុម Manchester United ។ ការបរាជ័យកាន់តែខកចិត្ត បន្ទាប់ពីពួកគេបានធ្វើការនាំមុខ United ដែលត្រឹមតែមានគ្រាប់បាល់២គ្រាប់ប៉ុណ្ណោះ ដើម្បីឈ្នះពួកគេ។

Tottenham បានប្រកួតចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៣ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់ ដោយឈ្នះ៨ប្រកួត​ និងស្មើ២ប្រកួត។

ការប្រកួតចាញ់របស់ Everton ចុងក្រោយនេះ បានបញ្ចប់ដំណើរការប្រកួតចំនួន៧ប្រកួត មិនដែលចាញ់របស់ពួកគេ។​ ពួក​គេ​បាន​បង្ហាញ​ពី​ការ​លំបាក​ក្នុងការផ្តួលពួកគេ ដោយប្រកួត​ចាញ់​តែ​១ប្រកួតគត់​ ក្នុង​ការ​ប្រកួត​ក្រៅ​ដី​៦ប្រកួត​ចុង​ក្រោយ​។

Tottenham បានប្រកួតឈ្នះបន្ទាប់ពីការបរាជ័យក្នុងលីគដំបូងរបស់ពួកគេ ទល់នឹងក្រុម Arsenal ជាមួយនឹងជ័យជម្នះពីរប្រកួតគឺមួយនៅ Premier League និងមួយប្រកួតទៀតនៅ Champions League។ ផ្ទុយពីនេះវិញ Everton មើលទៅហាក់បីដូចជាមិនសូវលេងបានល្អ ក្នុងការចាញ់ក្នុងដីខ្លួនឯង ដោយក្រុម Manchester United ។

ការព្យាករណ៍:​ Tottenham បានប្រកួតចាញ់តែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៩ប្រកួត នៅ Premier League ចុងក្រោយសម្រាប់ជំនួបជាមួយនិង Everton ដោយឈ្នះ៩ប្រកួត និងស្មើ៩ប្រកួត។​ Tottenham មិន​ស្គាល់ការប្រកួត​ចាញ់​នៅ​ផ្ទះ​ក្នុង​រដូវ​កាល​នេះទេ ហើយ​យើង​ជឿជាក់ថា ពួកគេ​នឹង​ឈ្នះ​ក្នុងការ​ប្រកួត​នេះ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង