ព្យាករណ៍គូ​ Bodo/Glimt vs Arsenal ម៉ោង២៣:៤៥អាធ្រាត្រ ថ្ងៃទី១៣តុលា

Arsenal ធ្វើដំណើរទៅកាន់ Bodo ដោយមានទំនុកចិត្តខ្ពស់ពីជ័យជម្នះដ៏ធំរបស់ពួកគេលើ Liverpool។ ពួក​គេ​នឹង​ព្យាយាម​ធ្វើ​ឱ្យ​បាន​ដូចគ្នាលើ​ក្រុម​ន័រវេស និង​ពង្រឹង​ឱកាស​របស់​ពួក​គេ​ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត នៃក្របខណ្ឌ Europa League ។

គួរតែកត់ចំណាំថា ការឈ្នះក្នុងពូលគឺជារឿងមួយដ៏សំខាន់ ដោយក្រុមដែលឈ្នះនឹងបន្តទៅកាន់វគ្គ១៦ក្រុម នៃក្របខ័ណ្ឌ Europa League ខណៈដែលក្រុមឈរនៅចំណាត់ថ្នាក់លេខ២ នឹងត្រូវប្រឹងប្រែងបន្តក្នុងការប្រកួតវគ្គ Playoff បន្ថែមជាមួយក្រុមដែលធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ។

Bodo មាន​ការ​ត្រៀម​ខ្លួន​រួចជាស្រេចសម្រាប់​ការ​ប្រកួត​នេះ ដោយ​បាន​យក​ឈ្នះ Sandefjord យ៉ាង​ងាយក្នុងលទ្ធផល​ ៤-១ ដែល​ជា​ការ​ទទួល​ជ័យ​ជម្នះ​ជា​លើក​ទី​២​ជាប់​ៗ​គ្នា ក្នុងលីគ​ជាមួយ​នឹង​គ្រាប់បាល់ដូច​គ្នា។

Arsenal កំពុងតែឡើងកូដយ៉ាងខ្លាំងនៅពេលនេះ ជាមួយនឹងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេ​ ៣-២​ លើ Liverpool ដែលពង្រឹងពួកគេទៅកាន់កម្រិតកំពូល​ ហើយវា​ជា​ការ​ឈ្នះ​លើក​ទី​៨ ក្នុង​ការ​ប្រកួត​ចំនួន​៩​ នៅ​រដូវ​កាល​នេះ​ សម្រាប់​ក្រុម​កាំភ្លើង​ធំ។

ការព្យាករណ៍:​ Arsenal កំពុងមានទម្រង់លេងដ៏ខ្លាំងនៅពេលនេះ ហើយគ្មាននរណាម្នាក់អាចបន្ទោសពួកគេបានទេ ដោយក្រុមរបស់លោក Arteta គឺជាគូប្រជែងពិតប្រាកដមួយក្នុងរដូវកាលនេះ ចាប់តាំងពីដើមរដូវកាលមកម្ល៉េះ។​ 
ទោះយ៉ាងណាក៏ដោយ ដោយសារក្រុមកាំភ្លើងធំរំពឹងថា អាចនឹងធ្វើបានល្អជាង បើទោះបី Bodo មានទំរង់លេងខ្លាំងក្នុងផ្ទះក៏ដោយ​ យើងរំពឹងថា នេះនឹងអាចប្រកួតប្រជែងមួយដ៏ជក់ចិត្ត​ ហើយ Arsenal​ នឹងទទួលបានជ័យជម្នះសម្រាប់ការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង