នេះជាប្រកួតទីមួយហើយដែល Man Utd នឹងលេងក្នុងផ្ទះសម្រាប់ការប្រកួត៤លើក ហើយពួកគេមកដល់ប្រកួតនេះ ដោយមាន៦ពិន្ទុ និងឈរនៅលេខ៣។ ចំណែក Omonia Nicosia ឈរនៅបាតតារាងដោយគ្មានពិន្ទុនោះទេ។
United បានដេញតាមពីក្រោយ ដើម្បីយកឈ្នះលទ្ធផល ៣-២ ក្នុងជំនួបដំបូងរបស់ពួកគេជាមួយនិង Omonia Nicosia ហើយពួកគេនឹងបន្តការប្រយុទ្ធ ដើម្បីយកឈ្នះការប្រកួតនេះ ដែលអាចគ្រប់គ្រាន់ ដើម្បីធានាបានការឡើងទៅកាន់ជុំទីពីរ។
United បានប្រកួតឈ្នះ៣ប្រកួត ក្នុងការប្រកួត៤លើកចុងក្រោយ ហើយហាក់បីដូចជាការងើបឡើង បន្ទាប់ពីប្រកួតចាញ់យ៉ាងធ្ងន់ធ្ងរ ដោយ Manchester City ។
Omonia Nicosia ទើបតែបានប្រកួតចាញ់ជាលើកទី២ជាប់គ្នា ហើយជាការប្រកួតចាញ់លើកទី៣ ក្នុងការប្រកួត៥លើកចុងក្រោយ។
Manchester United ត្រលប់មកប្រកួតក្នុងផ្ទះវិញ បន្ទាប់ពីប្រកួត៤លើកក្រៅដីជាប់ៗគ្នា។ លើកចុងក្រោយដែលប្រកួតនៅក្នុងផ្ទះ ពួកគេបានប្រកួតចាញ់ Real Sociedad ក្នុងពូលនេះ ហើយពួកគេសង្ឃឹមថា ធ្វើបានកាន់តែប្រសើរក្នុងការប្រកួតនេះ។
ការព្យាករណ៍: Omonia Nicosia បានចាប់ផ្តើមការប្រកួតយ៉ាងល្អ ដោយប៉ះជាមួយនឹង United ប៉ុន្តែបានរលាយបាត់នៅក្នុងតង់ទីពីរ ហើយបែរជាត្រូវបរាជ័យទៅវិញ។ ពួកគេខ្លាំងក្នុងទំរង់វាយប្រហារ ហើយយើងជឿថា ពួកគេនឹងរកគ្រាប់បាល់ក្នុងប្រកួតនេះ។ ដូច្នេះ លទ្ធផលក្រុមទាំងពីរនឹងរកគ្រាប់បាល់បាន ពិតជាល្អបំផុត៕