បើនិយាយពីចម្ងល់របស់ Barcelona ក្នុងក្របខណ្ឌ UEFA Champions League ពួកគេកំពុងស្វែងរកការត្រលប់មកវិញ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវ Inter Milan ក្នុងការប្រកួតទី៤ សម្រាប់ពូល C។
ឈានចូលដល់ការប្រកួតនេះ Barcelona កំពុងឈរលេខ៣ក្នុងពូលមាន៣ពិន្ទុ ខណៈក្រុមឈរលេខ២ Inter មាន៦ពិន្ទុ។ ក្រុមទាំងពីរទើបតែប្រកួតឈ្នះជាមួយលទ្ធផលដ៏តិចតួច ក្នុងការប្រកួតលីគរៀងខ្លួន។ Barcelona ប្រកួតឈ្នះ Celta Vigo ១-០ ក្នុងផ្ទះ ហើយ Inter ប្រកួតឈ្នះ ២-១ ក្រៅផ្ទះលើក្រុម Sassuolo ។
Barcelona ទទួលជ័យជម្នះ ១-០ លើក្រុម Celta Vigo ដែលបានធានាពួកគេឱ្យបន្តឈរនៅលើកំពូលតារាង La Liga ប៉ុន្តែនៅក្នុងក្របខ័ណ្ឌ Champions League ពួកគេប្រកួតចាញ់២លើកជាប់ៗគ្នា ដែលជាការគំរាមកំហែងដល់ដំណើរការប្រកួតរបស់ពួកគេ។
សម្រាប់១១ប្រកួតក្នុងរដូវកាលនេះ ពួកគេបានចាញ់តែពីរប្រកួតប៉ុណ្ណោះ សរុបទាំងនៅ Champions League ហើយ១ប្រកួតទៀត ដែលពួកគេមិនបានឈ្នះនោះ គឺការប្រកួតស្មើ 0-0 ជាមួយ Rayo Vallecano ។
ផ្ទុយពីនេះវិញ Inter Milan កំពុងទទួលបានជ័យជម្នះ២ប្រកួតជាប់ៗគ្នា ដោយបានធ្វើឱ្យពួកគេត្រឡប់ពីការចាញ់២ប្រកួតជាប់ៗគ្នា។ បច្ចុប្បន្ននេះ ពួកគេឈ្នះ៣ប្រកួតក្នុងការប្រកួត៥លើកចុងក្រោយ និងមិនរបូតគ្រាប់បាល់២ប្រកួត។
ការព្យាករណ៍: Barcelona កំពុងស្ថិតក្នុងដំណើរការប្រកួតក្នុងផ្ទះដ៏ល្អ ហើយនេះនឹងជំរុញឱ្យមានការជឿជាក់ថា ពួកគេអាចត្រលប់មកវិញនៅក្នុងក្របខណ្ឌ Champions League។
ចូលមកក្នុងការប្រកួតនេះ ពួកគេមានបំណងវិលត្រឡប់មកវិញពីការចាញ់ Inter ហើយពួកគេធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតក្នុងផ្ទះ។ Barcelona មានទម្រង់លេងល្អជាងនៅក្នុងការប្រកួតនេះ ហើយយើងជឿជាក់ថា ពួកគេនឹងទទួលបានជ័យជម្នះ៕