ព្យាករណ៍គូ​ Maccabi Haifa FC vs Juventus ម៉ោង២៣:៤៥ ថ្ងៃទី១១តុលា

Maccabi Haifa នឹង​ត្រូវពឹងលើជោគ​វាសនាការប្រកួត Champions League របស់​ពួក​គេ ដោយការប្រកួតជាមួយនិង Juventus សម្រាប់ជុំទី៤ ក្នុង​ពូល H។

ក្រុមទាំងពីរស្ថិតក្នុងតំណែងបាតតារាងក្នុងក្រុម ដោយ ​Maccabi Haifa ឈរនៅបាត​តារាង​ដោយ​គ្មាន​មួយ​ពិន្ទុ ហើយ Juventus ឈរនៅលេខ​៣​មាន​បី​ពិន្ទុ។

ក្រុមទាំងពីរទើបតែបានប្រកួតចាញ់ ក្នុងការប្រកួតលីគរៀងៗខ្លួន របស់ពួកគេ ដោយ Juventus បានប្រកួតចាញ់ AC Milan ២-០​និង Maccabi Haifa ប្រកួតចាញ់​ ១-០ ដោយក្រុម Maccabi Bnei Raina ។

Juventus ធ្លាប់បាន​យក​ឈ្នះ​ក្រុម Maccabi Haifa ក្នុង​លទ្ធផល ៣-០ ដោយ​ការ​ឈ្នះ១ប្រកួត ​ក្នុង​ចំណោម​ការ​ប្រកួត​ចំនួន​២លើក ​​ក្នុង​ជំនួប៣លើក​ចុង​ក្រោយ ហើយ​កំពុងរំពឹងស្វែង​រក៣​ពិន្ទុ​ផ្សេង​ទៀត ​នៅ​ក្នុងការប្រកួតនេះ។

Maccabi Haifa គឺជាក្រុមអន់នៅក្នុងពូលនេះ ហើយការប្រកួតចាញ់៤ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ពួកគេ មិនមែនជាលទ្ធផលដែលអាចជំរុញទំនុកចិត្តពួកគេ ដើម្បីចូលមកក្នុងការប្រកួតនេះទេ។

ការព្យាករណ៍:​ ក្រុមទាំង​ពីរ​នេះ ​កំពុង​ព្យាយាមតស៊ូ​ក្នុង​ការ​ដាក់​រដូវ​កាល​របស់​ពួកគេ ឱ្យ​មាន​សណ្តាប់​ធ្នាប់។ ទោះបី​ជា​យ៉ាង​ណា Juventus អាច​នឹង​ទទួល​បាន​ទម្រង់​លេង​ល្អ​ជាង​មុន​បន្តិច​ ដោយ​ពួក​គេ​មិន​បាន​បណ្តោយ​ឱ្យ​មាន​ការរបូតគ្រាប់​បាល់​ច្រើន​ដូចជា Maccabi Haifa។ ក្រុមម្ចាស់​ផ្ទះ ​ទើបតែបានប្រកួតចាញ់​ជា​លើក​ទី​៤​ក្នុង​ការ​ប្រកួត​៥លើក ហើយ​នឹង​ត្រូវ​បន្ត​ទប់ទល់​ជាមួយនិង Juventus។  ឲទំរង់លេងរបស់ខ្សែការពារ Maccabi Haifa មិនសូវល្អនោះទេ ជាហេតុដែលយើងជឿជាក់ថា Juventus នឹងទទួលបានជ័យជម្នះសម្រាប់ការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង