ព្យាករណ៍គូ​ FC Copenhagen vs Manchester City ម៉ោង២៣:៤៥ ថ្ងៃទី១១តុលា

Copenhagen ដែលជាក្រុមម្ចាស់ផ្ទះបច្ចុប្បន្នកំពុងឈរនៅបាតតារាង ដោយមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុមភ្ញៀវកំពុងឈរនៅកំពូលតារាងដោយមាន៩ពិន្ទុ។

Copenhagen បានប្រកួតឈ្នះតែ១ប្រកួតគត់ ក្នុងចំណោមការប្រកួត៧លើកចុងក្រោយ នៅក្នុងគ្រប់ការប្រកួតទាំងអស់។ កំណត់ត្រាការប្រកួត​ក្នុង​ផ្ទះ​របស់​ពួក​គេ ​គឺ​ល្អ​ប្រសើរដែរ​ ​ដែល​ពួក​គេ​មិន​ស្គាល់​ការប្រកួតចាញ់​​​៥​ប្រកួតចុង​ក្រោយ​ដោយ​ឈ្នះ​៣​ប្រកួត និង​ស្មើ​២​ប្រកួត។

Manchester City បានយកឈ្នះ Southampton ក្នុងលទ្ធផល ៤-០ ដើម្បីឡើងទៅឈរនៅកំពូលតារាង Premier League។ ការឈរនៅកំពូលតារាងរបស់ពួកគេមានរយៈពេលដ៏ខ្លីប៉ុណ្ណោះ បន្ទាប់ពី Arsenal បានយកឈ្នះការប្រកួតជាមួយនិង Liverpool ហើយបានទៅទៅកាន់កំពូលតារាងវិញ។

Manchester City មិន​ស្គាល់​ការប្រកួតចាញ់​នោះទេ សម្រាប់១៣​​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​ នៅក្នុង​ទូទាំង​ការ​ប្រកួត​ទាំង​អស់ ដោយ​ឈ្នះ១០ប្រកួត និង​ស្មើ៣ប្រកួត។

Copenhagen មានទម្រង់លេងមិនល្អក្នុងការប្រកួតដំបូង ហើយគួរតែអរគុណដែលខ្សែប្រយុទ្ធ Erling Haaland ត្រូវបានប្តូរចេញនៅក្នុងតង់ទី១ បន្ទាប់ពីស៊ុតបញ្ចូលទីបានពីរគ្រាប់។ ក្រុមភ្ញៀវនាំមុខក្រុមលេខ២​ Dortmund ៣ពិន្ទុ ហើយនឹងបង្ហាញយ៉ាងច្បាស់ពីតំណែងរបស់ពួកគេនៅក្នុងជុំ បន្ទាប់បើសិនជាទទួលបានជ័យជម្នះ ក្នុងការប្រកួតនេះ។

ការព្យាករណ៍:​ កំណត់ត្រាល្អបំផុតកាលពីមុនរបស់ Man City ទល់នឹងក្រុមណាក៏ដោយក្នុងវគ្គចែកពូល​ ដូចជាការបំបាក់ Shakhtar Donetsk ៩-០​ សម្រាប់ជំនួបទាំងពីរជើង។ កំណត់ត្រានោះ អាចនឹងស្ថិតនៅក្រោមការគំរាមកំហែងដល់ក្រុមម្ចាស់ផ្ទះ ជាពិសេសប្រសិនបើលោក Pep Guardiola សម្រេចចិត្តថាប្រកួតដោយដាក់កីឡាករពេញលេញឱ្យចូលលេង។​ យើង​រំពឹងថា​ក្រុម​ភ្ញៀវ​នឹងធ្វើការនាំ​មុខ​នៅ​តង់​ទី​១ ហើយបន្តយក​ឈ្នះក្នុង​ការ​ប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង