Arsenal ដែលជាក្រុមម្ចាស់ផ្ទះកំពុងឡើងកូដខ្លាំង ដោយឈរលើកំពូលតារាងដោយមាន២១ពិន្ទុ ខណៈដែលក្រុមភ្ញៀវកំពុងមានទម្រង់លេងធ្លាក់ចុះ ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៩ មានត្រឹមតែ១០ពិន្ទុប៉ុណ្ណោះ។
Arsenal កំពុងស្ថិតក្នុងការឈ្នះការប្រកួត៤លើកជាប់ៗគ្នា ពីគ្រប់ការប្រកួតទាំងអស់ ដែលបូកបញ្ចូលការឈ្នះ ៣-១ លើ Tottenham ក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេ។
Liverpool បានយកឈ្នះក្រុម Rangers ក្នុងលទ្ធផល ២-០ ក្នុងការប្រកួត Champions League បន្ទាប់ពីរងលទ្ធផលដ៏ខកចិត្តដោយប្រកួតស្មើ Brighton ៣-៣ ក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេ។
Arsenal មានការប្រកួតដែលសឹងតែមិនគួរឱ្យជឿនៅគ្រប់ការប្រកួតទាំងអស់ ជាមួយនឹងជ័យជម្នះ១០ប្រកួតក្នុងការ ប្រកួត១១លើកចុងក្រោយ ជាមួយនឹងកំហុសទទួលបរាជ័យតែមួយគត់ នៅក្នុងកំណត់ត្រារបស់ពួកគេក្នុងអំឡុងពេលនោះ ដែលបានរងការបរាជ័យក្រោមស្នាដៃ Manchester United ក្នុងការប្រកួតក្នុងលីគ។
Liverpool មានទំរង់លេងដ៏អាក្រក់ក្នុងលីគ ដោយឈ្នះតែ២ប្រកួត ក្នុងការប្រកួត៧លើករបស់ពួកគេ ដោយចាញ់៤ប្រកួត និងស្មើ១ប្រកួត។ ពួកគេនៅតែកំពុងស្វែងរកការឈ្នះ ការប្រកួតក្រៅដីលើកដំបូងរបស់ពួកគេ សម្រាប់រដូវកាលនេះ។
ការព្យាករណ៍: Arsenal បានប្រកួតឈ្នះតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៤ប្រកួតសម្រាប់ជំនួបចុងក្រោយ ជាមួយនិង Liverpool ដោយស្មើ៤ប្រកួត និងចាញ់៩ប្រកួត។ ពួកគេបានផ្តួលក្រុមហង្សក្រហមជាលើកចុងក្រោយ កាលពីខែកក្កដាឆ្នាំ២០២០ ដោយបានយកឈ្នះក្នុងលទ្ធផល ២-១ នៅក្នុងដី Liverpool បានប្រកួតឈ្នះការប្រកួតលីគ ៤លើកចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុមកាំភ្លើងធំ ប៉ុន្តែមិនដែលឈ្នះការប្រកួតទី៥នោះទេ។ ក្រុមភ្ញៀវនឹងតាំងចិត្តធ្វើឱ្យបានល្អប្រសើរក្នុងការប្រកួតនេះ ដូច្នេះយើងជឿថា Liverpool នឹងឈ្នះ ឬស្មើក្នុងការប្រកួតនេះ៕