ព្យាករណ៍គូ​ Chelsea vs Wolves ម៉ោង២១ ថ្ងៃទី៨តុលា

Chelsea នឹងត្រូវប្រកួតជាមួយ Wolves នៅក្នុងកីឡដ្ឋាន​ Stamford Bridge សម្រាប់ការប្រកួតនេះក្នុងក្របខណ្ឌ Premier League ។

វាជាជ័យជម្នះដ៏ភ្ញាក់ផ្អើលមួយរបស់ Chelsea ដោយពួកគេបានយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ២-១ វិញ ក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេ ប៉ុន្តែនឹងកាន់តែពិសេសចំពោះការបំបាក់ក្រុម AC Milan របស់អ៊ីតាលី ៣-០ ​ក្នុងការជួបគ្នានៅក្របខ័ណ្ឌ Champions League ។

Wolves កាលពីសប្តាហ៍មុនពួកគេបានប្រកួតចាញ់ ២-០ ក្រោមស្នាដៃក្រុម West Ham ដែលជាការបរាជ័យធ្វើឱ្យក្លឹបបានបណ្តេញចេញអ្នកចាត់ការ Bruno Lage ។

Chelsea បាន​ប្រកួតចាញ់​២ប្រកួត​ ក្នុង​ចំណោម​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​របស់​ពួក​គេ ​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់ ដោយ​ឈ្នះ​៣ប្រកួត និង​ស្មើ​១ប្រកួត។ ពួកគេមិនទាន់ស្គាល់រសជាតិចាញ់នៅផ្ទះ សម្រាប់រដូវកាលថ្មីនេះទេ ដោយឈ្នះ៤ប្រកួត និងស្មើ៣ប្រកួត​ ក្នុងការប្រកួត៧លើករបស់ពួកគេ។

Wolves ប្រកួតឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយចាញ់៤ប្រកួត និងស្មើ៣ប្រកួត។ ពួកគេរកបានតែ៣គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត៨លើករបស់ពួកគេ ដែលជាកំណត់ត្រាស៊ុតបញ្ចូលទី ដ៏អាក្រក់បំផុតនៅក្នុងលីគ។

ក្រុមពីរដែលមានស្ថានភាពផ្ទុយគ្នាចូលមកក្នុងការប្រកួតនេះ ខណៈដែល Chelsea កំពុងតែចាប់ផ្តើមឡើងវិញក្រោមការដឹកនាំរបស់លោក Graham Potter ខណៈដែល Wolves មានអ្នកចាត់ការបណ្តោះអាសន្ន Steve Davis និង James Collins ទទួលបន្ទុកសម្រាប់ការប្រកួតនេះ។

ការព្យាករណ៍:​ ក្រុមម្ចាស់ផ្ទះគួរតែមិនមានការលំបាក ចំពោះក្រុមភ្ញៀវដែលបរាជ័យក្នុងការប្រកួត៤លើកចុងក្រោយ ជាមួយនឹងលទ្ធផលស្មើ៣ប្រកួត​ និងចាញ់១ប្រកួត។ ទោះបីជាកំណត់ត្រាមិនល្អរបស់ Chelsea ទល់នឹងគូប្រកួតរបស់ពួកគេក៏ដោយ ពួកគេមិនដែលប្រកួតចាញ់ការប្រកួតក្នុងផ្ទះ​ទល់នឹង Wolves ដោយឈ្នះ៥ប្រកួត និងស្មើ៣ប្រកួត។​ ហេតុដូចនេះយើងជឿជាក់ថា Chelsea នឹងឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង