ក្រុមម្ចាស់ផ្ទះ Omonia Nicosie បច្ចុប្បន្នកំពុងឈរនៅបាតតារាងក្នុងពូល ហើយមិនទាន់រកបានមួយពិន្ទុនៅឡើយទេ ខណៈក្រុមភ្ញៀវ Manchester United ឈរនៅលេខ២ មាន៣ពិន្ទុ។ Omonia Nicosie បានប្រកួតឈ្នះក្រៅដី ២-០ ក្នុងការប្រកួតចុងក្រោយជាមួយនិងក្រុម Doxa ក្នុងលីក Cyprus ដែលជាលទ្ធផលធ្វើឱ្យពួកគេឡើងទៅកាន់ចំណាត់ថ្នាក់ទី៤ នៅលើតារាង។
Manchester United ត្រូវបានក្រុមនៅជិតខាង Manchester City លត់ក្នុងលទ្ធផល ៦-៣ ក្នុងការប្រកួតចុងក្រោយ ប៉ុន្តែអស់ចិត្តពីការពិតដែលថាពួកគេបានយកឈ្នះ City ៣-២ នៅក្នុងតង់ទីពីរ។
Omonia Nicosia បានប្រកួតចាញ់៤ប្រកួតក្នុងចំណោម៧ប្រកួតចុងក្រោយ នៅកុងគ្រប់ការប្រកួតទាំងអស់ ហើយមិនមានលទ្ធផលស្មើនោះទេសម្រាប់ ១៥ប្រកួតចុងក្រោយរបស់ពួកគេ។
Manchester United បានប្រកួតចាញ់២ប្រកួត ក្នុងចំណោមការប្រកួត៧លើកចុងក្រោយ ក្នុងគ្រប់ការប្រកួតទាំងអស់។ ពួកគេស្ថិតនៅលើការឈ្នះ ៣ប្រកួតកន្លងមករហូតដល់ពេលដែលប្រកួតចាញ់ City។
Omonia Nicosia បានប្រកួតចាញ់ការប្រកួតបើកឆាក២លើក ដោយបណ្តោយឱ្យរបូតគ្រាប់បាល់៥គ្រាប់ ខណៈដែលបានស៊ុតបាល់បញ្ចូលទីវិញបានតែ១គ្រាប់ប៉ុណ្ណោះ។
Manchester United នឹងក្លាយជាក្រុមអង់គ្លេសទីបីដែលត្រូវប្រកួតប៉ះ Omonia Nicosia ដោយក្រុមបានប្រកួតចាញ់ទាំង៤ប្រកួតនោះ។
កាេព្យាករណ៍: ដោយមិនរាប់បញ្ចូលការប្រកួតវគ្គជម្រុះ ក្រុមម្ចាស់ផ្ទះបានប្រកួតឈ្នះការប្រកួតតែ១គត់ ក្នុងចំណោម២៦ប្រកួតរបស់ពួកគេ នៅទូទាំងការប្រកួតនៅអឺរ៉ុបទាំងអស់។
United មានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការប្រកួតនេះ ដោយបានប្រកួតឈ្នះ៥ ក្នុងចំណោម ៦លើកចុងក្រោយរបស់ពួកគេ ក្នុងក្របខ័ណ្ឌ Europa League។ យើងជឿជាក់ថា ក្រុមភ្ញៀវនឹងអាចធ្វើការនាំមុខជ័យជម្នះនៅក្នុងតង់ទី១ និងឈ្នះការប្រកួតនៅពេលដែលការប្រកួតត្រូវបានបញ្ចប់៕