ព្យាករណ៍គូ Norwich City VS Manchester City ថ្ងៃទី១៣កុម្ភៈ

Norwich City និងជួប Manchester City នៃការប្រកួតលើកទី២៥ សំរាប់ក្របខណ្ឌ Premier League។ Norwich បាននិងកំពុងបង្ហាញសញ្ញា នៃភាពប្រសើរឡើងវិញពីភាពយឺតយ៉ាវ ដោយក្រុមបានយកឈ្នះទាំង Everton និង Watford ខណៈពេលដែលត្រឹមស្មើជាមួយ Crystal Palace ។ Norwich ប្តេជ្ញានឹងគេចចេញពីតំបន់កាត់ចោលឲ្យបាន ប៉ុន្តែពួកគេនឹងត្រូវធ្វើការឆ្លងកាត់ ក្រុមឈរនៅកំពូលតារាងក្នុងការប្រកួតយប់ថ្ងៃសៅរ៍នេះ។

Man City នាំមុខក្រុមឈរលេខ2 Liverpool ដល់ទៅ១២ពិន្ទុ ប៉ុន្តែដោយមើលឃើញថា ហង្សក្រហមនៅមានពីរប្រកួតក្នុងដៃ ដូច្នេះការប៉ះជាមួយ Norwich គឺពិតជាមានសារៈសំខាន់ណាស់ ហើយកីឡាករ Gabriel Jesus នឹងអវត្តមានក្នុងការប្រកួតនេះ។ 

សំរាប់៦ប្រកួតចុងក្រោយរបស់ Norwich គឺ ឈ្នះ២ប្រកួត និង ចាញ់៤ប្រកួត។ សំរាប់ Man City វិញគឺ ឈ្នះ៥ប្រកួត និងស្មើមួយប្រកួត។

ការប្រកួតចុងក្រោយរវាង NORWICH VS MAN CITY H2H 
ការប្រកួតលើកចុងក្រោយត្រូវបានធ្វើឡើងកាលពីថ្ងៃទី21/08/21 ក្នុងទឹកដីរបស់ Man City ដែលពេលនោះ Man City បានបំបាក់ Norwichដោយលទ្ធផល ៥ទល់នឹង០។

លទ្ធផលព្យាករណ៍ Norwich ០-២ Man City

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង