ក្លឹបយក្សនៅអ៊ីតាលី Inter Milan នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្លឹបយក្សនៅអេស្ប៉ាញ Barcelona ដែលនេះ ជាការប្រកួតជុំទី៣នៃក្របខណ្ឌ UEFA Champions League។
ក្រុមទាំងពីរមានបីពិន្ទុស្មើគ្នាក្នុងពូលC ដោយ Barcelona ឈរនៅលេខ២ និង Inter ឈរនៅលេខ៣ ដោយសារគ្រាប់បាល់ខុសគ្នា។ មុនឈានមកដល់ការប្រកួតនេះ Inter បានប្រកួតចាញ់២ប្រកួតជាប់ៗគ្នា ដែល Barcelona ទើបតែប្រកួតឈ្នះ២ប្រកួតជាប់ៗគ្នា។
Inter Milan បានប្រកួតចាញ់ការប្រកួតបើកឆាកក្នុងពូល C នៅក្នុងផ្ទះ ហើយមុនឈានមកដល់នេះ ពួកគេប្រកួតចាញ់៣ប្រកួត ក្នុងចំណោមការប្រកួត៥លើក។ ក្នុង២ការប្រកួតចុងក្រោយរបស់ពួកគេ ពួកគេបានស៊ុតបាល់បញ្ចូលទីមុននគូប្រកួតប៉ុន្តែបញ្ចប់ដោយការចាញ់ទៅវិញ។
ផ្ទុយពីនេះវិញ Barcelona ទើបតែប្រកួតឈ្នះ ១-០ លើក្រុម Mallorca ក្នុងក្របខណ្ឌ La Liga ដែលជាការឈ្នះលើកទី៤របស់ពួកគេ ក្នុងការប្រកួត៥លើកចុងក្រោយ ដោយគ្មានរបូតគ្រាប់បាល់លើកទី៣។
ការព្យាករណ៍: Barcelona ស្ថិតក្នុងទម្រង់លេងដ៏ល្អ ហើយពួកគេបានចូលមកក្នុងការប្រកួតនេះ ដោយមានកំណត់ត្រាជ័យជម្នះ៤ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ។ ផ្ទុយពីនេះវិញ Inter កំពុងតែជួបបញ្ហាក្នុងការប្រកួត២ចុងក្រោយ ដោយពួកគេអាចបានស៊ុតបាល់បញ្ចូលទីមុនគូប្រកួត ប៉ុន្តែបែរជាចាញ់ការប្រកួតទៅវិញ។ ពួកគេមិនសូវជាខ្លាំងក្នុងទំរង់ការពារនោះទេ ហើយសម្រាប់ការប្រកួតនេះយើងជឿជាក់ Barcelona នឹងប្រកួតឈ្នះ Inter៕