Bayern Munich ដែលជាក្រុមម្ចាស់ផ្ទះមានកំណត់ត្រាដ៏ល្អឥតខ្ចោះ ដោយឈ្នះពីរប្រកួតក្នុងការប្រកួតបើកឆាកទាំងពីរប្រកួត ហើយឈរនៅលើកំពូលតារាងដោយមាន៦ពិន្ទុ ខណៈដែលក្រុមភ្ញៀវមិនទាន់មានពិន្ទុនៅឡើយទេ និងកំពុងឈរនៅបាតតារាង។
ក្នុងក្របខ័ណ្ឌ Bundesliga ក្រុម Bayern បានទទួលជ័យជម្នះការប្រកួត៤លើកចុងក្រោយ ជាមួយនឹងជ័យជម្នះយ៉ាងចាស់ដៃលើក្រុម Bayer Leverkusen ដោយលទ្ធផល ៤-០ សម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេ។ Plzen ចូលមកក្នុងការប្រកួតនេះជាមួយនឹងលទ្ធផលត្រឹមការស្មើ ១-១ ក្នុងក្របខ័ណ្ឌ Czech League ។
Bayern មិនបានប្រកួតចាញ់ការប្រកួតវគ្គចែកពូលក្នុងផ្ទះឡើយ សម្រាប់ការប្រកួតក្របខណ្ឌ Champions League ចាប់តាំងពីរដូវកាលឆ្នាំ២០១៣ ពីពេលដែលទទួលបរាជ័យនោះ ពួកគេសរុបរកបាន៧៣ពិន្ទុក្នុងចំណោម៧៥ពិន្ទុ ជាមួយនឹងការឈ្នះ២៤ប្រកួត និងស្មើមួយប្រកួត។
Plzen បានប្រកួតចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៨ប្រកួតចុងក្រោយរបស់ពួកគេ នៅក្នុងគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែការបរាជ័យទាំង២ប្រកួតនេះ បានកើតឡើងក្នុងចំណោម៥ប្រកួតចុងក្រោយ។
ក្រុមទាំងនេះ ធ្លាប់បានជួបគ្នាពីរលើករួចមកហើយក្នុងក្របខ័ណ្ឌ Champions League ដោយ Bayern បានយកឈ្នះទាំងពីរប្រកួត ដោយលទ្ធផលសរុប ៦-០។
ការព្យាករណ៍: នេះជាការប្រកួតដ៏លំបាកសម្រាប់ Plzen ខណៈដែលពួកគេនឹងត្រូវប្រឈមមុខជាមួយក្រុមម្ចាស់ផ្ទះ ដែលទើបតែទម្រង់លេងឡើងវិញ។ ក្រុមភ្ញៀវមិនទាន់អាចរកសំណាញ់ទីបាននៅឡើយ បន្ទាប់ពីការប្រកួតពីរលើក ហើយពួកគេត្រូវប្រឈមមុខនឹងក្រុម ដែលមិនទាន់បានរបូតគ្រាប់បាល់នៅឡើយ។ Bayern កំពុងតែស្វែងរកជ័យជម្នះ៣ប្រកួតជាប់ៗគ្នា សម្រាប់រដូវកាលទី៤ នៃក្របខណ្ឌ Champions League របស់ពួកគេ។ យើងជឿជាក់ថា Bayern លេងខ្លាំងពេកហើយសម្រាប់ Plzen និងធ្វើការនាំមុខក្នុងតង់ទីមួយ មុនពេលបន្តការយកឈ្នះក្នុងការប្រកួតនេះដែរ ពេលបញ្ចប់ការប្រកួត៕