Madrid គឺជាក្រុមតែមួយគត់ក្នុងលីគ ដែលមានកំណត់ត្រាការប្រកួតឈ្នះ ១០០% ពីការប្រកួតចំនួន៦លើករបស់ពួកគេ។ ពួកគេនាំមុខគូប្រជែង Barcelona ២ពិន្ទុ ហើយនឹងមិនចង់ទទួលបានអ្វីតិចជាង៣ពិន្ទុ ពីការប្រកួតនេះទេ។
Madrid បានមើលមិនមានក្រុមណាអាចបញ្ឈប់ពួកគេបានទេ ក្នុងរដូវកាលនេះ ហើយបច្ចុប្បន្ននេះ បានឈ្នះការប្រកួតជាប់ៗគ្នារហូតដល់ទៅ១០ប្រកួត ពីគ្រប់ការប្រកួតទាំងអស់។
ពួកគេមានទំនុកចិត្តពេញទំហឹងក្នុងការប្រកួតនេះ ខណៈដែលពួកគេមិនស្គាល់ការចាញ់ជាមួយនិង Osasuna ក្នុងការជួបគ្នា១៤លើកចុងក្រោយដោយឈ្នះ១០ប្រកួត និងស្មើ៤ប្រកួត។ ពួកគេកំពុងស្វែងរកការឈ្នះទី៧ ពីការប្រកួតបើកឆាក៧ប្រកួតរបស់ពួកគេ សម្រាប់កំណត់ត្រាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
Osasuna បានចាប់ផ្ដើមរដូវកាលយ៉ាងល្អ ជាមួយនឹងជ័យជម្នះចំនួន៤ប្រកួត ពីការប្រកួតលីគ៦ប្រកួតរបស់ពួកគេ ហើយបានឱ្យឃើញថា ពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ៥។ កាលពីរដូវកាលមុន ពួកគេទទួលបានជ័យជម្នះសរុបតែ១២ប្រកួតប៉ុណ្ណោះក្នុងមួយរដូវកាល។
មកទល់ពេលនេះ ពួកគេបានលេងក្រៅដីតែពីរប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ ដោយឈ្នះមួយប្រកួត និងស្មើមួយប្រកួត។ Osasuna ស៊ុតបញ្ចូលទីបានតែ៧គ្រាប់ប៉ុណ្ណោះនៅរដូវកាលនេះ ដែលជាកំណត់ត្រាស៊ុតបញ្ចូលទីដ៏អាក្រក់បំផុត ក្នុងចំណោមក្រុមដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង៩ ប៉ុន្តែពួកគេមានទំរង់ការពារបានយ៉ាងល្អ ដោយបានរបូតគ្រាប់បាល់ត្រឹមតែ៥គ្រាប់ប៉ុណ្ណោះ។
ពួកគេត្រូវមានទម្រង់ការពាល្អបំផុត ខណៈដែលទម្រង់វាយប្រហាររបស់ Madrid គឺជាមធ្យមមានការស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងមួយប្រកួត។
ការព្យាករណ៍: វានឹងក្លាយជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងការទស្សនាថា តើខ្សែការពាររបស់ Osasuna ត្រូវទប់ទល់នឹងការវាយប្រហាររបស់ក្រុម Madrid បែបណា។ សម្រាប់ក្រុមភ្ញៀវដែលអាចគេចពីការបង្កឱ្យមានការមិនសប្បាយចិត្ត ពួកគេត្រូវតែចៀសវាងការស៊ុតបញ្ចូលទីមុន។ យើងជឿជាក់ថា Madrid នឹងបន្តដំណើរនាការជាមួយនឹងជ័យជម្នះលើកទី៧ ជាប់ៗគ្នារបស់ពួកគេ ក្នុងការប្រកួតនេះបន្តទៀត៕