ព្យាករណ៍គូ​ Crystal Palace vs Chelsea ម៉ោង២១ថ្ងៃទី១តុលា

Chelsea មិន​បាន​លេង​ការប្រកួត​ក្នុង​លីក ​ក្នុង​រយៈ​ពេល​បី​សប្តាហ៍​មកហើយ ខណៈ​ដែល​វា​ក៏​នឹង​ក្លាយ​ជា​ការ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ Premier League ដំបូងរបស់លោក​ Graham Potter ជាមួយ​ក្រុម​តោ​ខៀវ។

ក្រុមរបស់លោក Patrick Vieira ប្រាកដជាស្វាគមន៍យ៉ាងល្អ បន្ទាប់ពីការសម្រាកនេះ ដោយសារតែវាជាពេលវេលាសម្រាប់ការរក្សាកម្លាំងសម្រាប់ Palace ដែលមើលទៅហាក់បីដូចជាមិនសូវជាល្អប៉ុន្មានទេ បន្ទាប់ពីការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍កាលពីរដូវកាលមុន។

Palace​ ​កំពុង​តែ​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​១៦​ ហើយ​នៅ​ឆ្ងាយ​ពី​តំបន់​កាត់​ចោល​តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ។​ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានប្រកួតប្រជែងនៅលើទីលានក្នុងផ្ទះ ដោយរាប់ការប្រកួតចាញ់មានតែមួយប្រកួត នៅក្នុងការប្រកួត១៦លើកចុងក្រោយរបស់ពួកគេ នៅក្នុងកីឡដ្ឋាន​ Selhurst។

សម្រាប់ Chelsea នេះ ជាការចាប់ផ្តើមជាថ្មីម្តងទៀត​ ដោយលោក Graham Potter នឹងស្វែងរកការសង្គ្រោះរដូវកាល ដែលមើលទៅហាក់ដូចជាកំពុងធ្លាក់ចុះ បន្ទាប់ពីការចាប់ផ្តើមរយៈពេលពីរខែ នៅក្នុងការប្រកួតរដូវកាលថ្មីនេះ។

ទោះបីជាយ៉ាងណាក៏ដោយ វានឹងត្រូវការពេលវេលាសម្រាប់អនុវត្តការដឹកនាំរបស់គាត់ ដូចដែលបានបង្ហាញឱ្យឃើញនៅក្នុងលទ្ធផលស្មើទល់នឹងក្រុម Salzburg ក្នុងការប្រកួតដំបូងរបស់គាត់។ Chelsea ប្រកួតឈ្នះ​តែ​ពីរ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៧​ចុង​ក្រោយ​របស់​ពួក​គេ។

ការព្យាករណ៍:​ លោក​ Potter បានបង្ហាញថា គាត់ត្រូវការពេលវេលា ដើម្បីសម្របនឹងការដឹកនាំនៅ Chelsea ដោយបង្ហាញថា នៅក្នុងក្របខ័ណ្ឌ Champions League ផងដែរ។​ Chelsea ទទួលបានជ័យជំនះគ្រប់ការប្រកួតនៅក្នុងជំនួបគ្នា១០ចុងក្រោយ រវាងភាគីទាំងពីរក្នុងការប្រកួតទាំងអស់។ យើងជឿជាក់ពួកគេ​ នៅតែអាចរក្សាកំណត់ត្រាឈ្នះនេះបន្តទៀត សម្រាប់ការប្រកួតនេះផងដែរ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង