Arsenal នឹងធ្វើការស្វាគមន៍ Tottenham មកកាន់កីឡដ្ឋាន Emirates សម្រាប់ការប្រកួតដែលត្រូវបានដាក់ឈ្មោះថា North London Derby នៅក្នុងក្របខណ្ឌ Premier League។ ដែលនេះគឺជាការប្រកួតលើកទី១៩២ នៃការប្រកួតដែលត្រូវបានរង់ចាំយ៉ាងអន្ទះសារបំផុត សម្រាប់ការជួបគ្នារវាងក្រុមទាំងពីរក្នុងលីក។
ក្រុមម្ចាស់ផ្ទះបច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងដោយមាន ១៨ពិន្ទុ ខណៈដែលក្រុមភ្ញៀវកំពុងតាមពីក្រោយក្រុមលេខ៣ចំនួន១ពិន្ទុ។
Arsenal ចាប់ផ្តើមរដូវកាលក្នុងលីគដ៏ល្អបំផុត ដោយបានប្រកួតឈ្នះ៥ប្រកួតដំបូង មុនពេលត្រូវបានផ្តួលដោយក្រុម Manchester United ។ Tottenham ក៏បានចាប់ផ្តើមរដូវកាលដ៏អស្ចារ្យផងដែរ ហើយរួមជាមួយក្រុមម្ចាស់ជើងឯក Manchester City ដែលជាក្រុមមិនទាន់ស្គាល់ការប្រកួតចាញ់នៅក្នុងលីគ។
Arsenal នឹងដាក់កំណត់ត្រាការប្រកួតក្នុងផ្ទះ១០០%សម្រាប់ ខណៈ Tottenham សង្ឃឹមថា នឹងនៅតែមិនស្គាល់ការចាញ់ពេលបញ្ចប់៩០នាទី។ ក្រុមភ្ញៀវនឹងឡើងលើកំពូលតារាង ប្រសិនបើពួកគេឈ្នះក្នុងការប្រកួតនេះ។
Arsenal ធ្លាប់បានប្រកួតឈ្នះក្នុងផ្ទះពីរលើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Spurs ។ ការប្រកួតនេះនឹងកាន់តែធ្វេីឱ្យជក់ចិត្ត ខណៈដែលអ្នកឈ្នះនឹងត្រូវបានឈរលើកំពូលតារាង។
ការព្យាករណ៍: ការប្រកួតនេះផ្តល់អតិភាពយ៉ាងខ្លាំងដល់ក្រុមម្ចាស់ផ្ទះ ខណៈការប្រកួតលីកចំនួន៥លើកចុងក្រោយរវាងក្រុមទាំងពីរ ក្រុមដែលជាម្ចាស់ផ្ទះតែងតែទទួលបានជ័យជម្នះ។
Arsenal បានប្រកួតចាញ់តែ១ប្រកួតគត់ក្នុងចំណោម២៩ប្រកួតក្នុងផ្ទះចុងក្រោយទល់នឹង Tottenham ដែលការចាញ់ម្តងចុងក្រោយនោះស្ថិតក្នុងកីឡដ្ឋាន Emirates ក្នុងខែវិច្ឆិកា ឆ្នាំ២០១០។ យើងរំពឹងថា Arsenal នឹងបញ្ចប់កំណត់ការប្រកួតមិនដែលចាញ់របស់ Tottenham ដោយការយកឈ្នះក្នុងការប្រកួតនេះ៕