Robert Lewandowski ខ្សែប្រយុទ្ធ​ស៊ុតបញ្ចូលទីច្រើនជាងគេបំផុត សម្រាប់ប្រទេសប៉ូឡូញ

Robert Lewandowski ដែលជាកីឡាករស៊ុតបញ្ចូលទីដ៏អស្ចារ្យបំផុតរបស់ប៉ូឡូញ ដោយស៊ុតបញ្ចូលទីបាន៧៦គ្រាប់។ រហូតមកដល់ពេលនេះ Robert Lewandowski គឺជាកីឡាករស៊ុតបញ្ចូលទីអន្តរជាតិសកម្មបំផុតទី៥​ នៅលើពិភពលោកបន្ទាប់ពី Cristiano Ronaldo (ព័រទុយហ្គាល់), Lionel Messi (អាហ្សង់ទីន), Sunil Chhetri (ឥណ្ឌា) និង Ali Mabkhout (​អារ៉ាប់រួម)។ 

ការបង្ហាញខ្លួនលើកដំបូងរបស់គាត់សម្រាប់ក្រុមជម្រើសជាតិបានកើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០០៨ នៅពេលដែលគាត់ត្រឹមជាកីឡាករបំរុង ហើយបានស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងជ័យជម្នះ ២-០ របស់ប៉ូឡូញប្រកួតទល់នឹងក្រុម San Marino ក្នុងការប្រកួតជម្រុះ World Cup 2010 ។

Lewandowski បានបង្ហាញខ្លួនឲ្យប៉ូឡូញនៅ Euro 2012, Euro 2016, World Cup 2018 និង Euro 2020។

គាត់​ក៏​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទីលើឆាក​អន្តរជាតិ​ច្រើន​​បំផុត​ទី​បី ​នៅ​អឺរ៉ុប ​តាម​ពី​ក្រោយ Ferenc Puskas (៨៤គ្រាប់) និង Cristiano Ronaldo (១១៧គ្រាប់)៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង