ព្យាករណ៍គូ​ Switzerland vs Czech ម៉ោង១:៤៥ថ្ងៃទី២៨កញ្ញា

ស្វ៊ីស​អាច​មាន​លទ្ធភាព​បន្តដំណើរទៅមុខទៀត បើទោះបីជាទទួលបានលទ្ធផលស្មើ​ ខណៈ​សាធារណរដ្ឋ​ឆេក​ត្រូវ​ការ​​បី​ពិន្ទុ​ ដើម្បី​បញ្ជូន​ក្រុមស្វ៊ីស​ឱ្យធ្លាក់​ចេញពីពូលA។

ក្រុមម្ចាស់​ផ្ទះ​គួរ​តែ​មានមោទនភាព ចំពោះ​ការ​ឈ្នះ​ក្រៅ​ដី​របស់​ពួក​គេ​លើ​ក្រុម​អេស្ប៉ាញ។ ពួកគេបានលេងដ៏អស្ចារ្យ​ ដោយ Breel Embolo និង Xherdan Shaqiri បានបង្ហាញពីទម្រង់លេងល្អដូចជារន្ទះ។ 

បច្ចុប្បន្ននេះ វាគឺជាការឈ្នះត្រលប់មកវិញសម្រាប់ក្រុមស្វីស ដែលបានប្រកួតចាញ់តែ១ប្រកួតគត់នៅក្នុងផ្ទះក្នុងចំណោម១៣ប្រកួតចុងក្រោយរបស់ពួកគេ។

សាធារណរដ្ឋឆេក​ មើលទៅកំពុងតែលេងអន់ទៅៗជាងក្រុមដែលបានធ្វើឱ្យហូឡង់មានការភ្ញាក់ផ្អើលនៅ Euro 2021 ។

ការប្រកួតចាញ់យ៉ាងធ្ងន់ធ្ងរចុងក្រោយបំផុតរបស់ពួកគេលើក្រុមព័រទុយហ្គាល់គឺជាការចាញ់ដ៏សម្បើមលើកទី៣របស់ពួកគេ​  ដោយ​មិនអាចរកគ្រាប់បាល់បាននៅក្នុងការបរាជ័យទាំងអស់នោះ​ ហើយពួក​គេ​មិនបានប្រកួត​ឈ្នះ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​៤​លើក​ចុង​ក្រោយ​។ 

ផ្ទុយទៅវិញ ពួកគេអាចពឹងផ្អែកលើប្រវត្តិជួបគ្នា បែបវិជ្ជមានរបស់ពួកគេពេលប៉ះជាមួយនិងស្វ៊ីស ដែលពួកគេបានផ្តួលនៅក្នុងការជួបគ្នា៤ប្រកួត ក្នុងចំណោមការជួបគ្នា៥ប្រកួតមុនរបស់ពួកគេ។

ការព្យាករណ៍:​ នៅក្នុងសមរភូមិរវាងក្រុមពីរដែលមានបំណងគេចពីការធ្លាក់ទៅ​លីគ B ការពឹងថាក្រុមម្ចាស់ផ្ទះឈ្នះគឺជាជម្រើសដ៏ឆ្លាតវៃបំផុត។​ ពួក​គេ​ទេីប​តែបាន​ទទួល​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ​ក្នុងការប្រកួត​ក្រៅ​ដី​លើ​អេ​ស្ប៉ា​ញ ហើយ​អាច​នឹង​មាន​ការ​ទទួល​ជ័យ​ជម្នះ​លើ​​ឆេកផងដែរក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង