ព័រទុយហ្គាល់ បានឡើងមកឈរនៅកំពូលតារាងលីគ A ក្នុងពូល2 ក្នុងពានរង្វាន់ UEFA Nations League បន្ទាប់ពីយកជ័យជម្នះលើសាធារណរដ្ឋឆេក ហើយស្វែងរកត្រឹមតែមួយពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេទល់និងអេស្បាញ ដើម្បីធានាកៅអីរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ពួកគេបានប្រកួតចាញ់តែ១ប្រកួតគត់ក្នុងចំណោម៥ប្រកួត ហើយការចាញ់ ១-០ ដោយស្វីសក៏ជាការចាញ់លើកទី១ក្នុងចំណោម៥ប្រកួតដែលពួកគេមិនបានស៊ុតបញ្ចូលទី។
៣ប្រកួតក្នុង៥ប្រកួតចុងក្រោយ ពួកគេតែងតែស៊ុតបញ្ចូលទីគូប្រកួតបាន២គ្រាប់ឬច្រើនជាងនេះ។ ការប្រកួតនៅក្នុងផ្ទះពួកគេបានប្រកួតឈ្នះ៤ប្រកួតជាប់ៗគ្នា។
អេស្ប៉ាញបានរងការបរាជ័យក្នុងលទ្ធផល ២-១ នៅក្នុងផ្ទះក្រោមស្នាដៃស្វីស ដែលបានធ្វើឱ្យពួកគេមិនបានឈរនៅកំពូលតារាងក្នុងពូល។ នេះជាការប្រកួតចាញ់លើកទី១ក្នុងចំណោមការប្រកួត៩លើក និងជាលើកទី២ក្នុងការប្រកួត៥លើកដែលពួកគេរបូតគ្រាប់បាល់២គ្រាប់ក្នុងមួយប្រកួត។
៥ប្រកួតចុងក្រោយពួកគេបានស៊ុតបាល់បញ្ចូលទីរាល់ការប្រកួត ហើយមានបំណងធ្វើវាឱ្យដូចគ្នាក្នុងការប្រកួតនេះ ព្រោះនេះជាការប្រកួតដ៏សំខាន់ត្រូវតែឈ្នះសម្រាប់ពួកគេ។
ពួកគេមិនដែលប្រកួតចាញ់ចំនួន៥ប្រកួតក្នុងការប្រកួតក្រៅដី ដោយឈ្នះ៤ប្រកួត។ ក្នុងជំនួបការប្រកួត៥លើកចុងក្រោយរបស់ពួកគេជាមួយនឹងព័រទុយហ្គាល់ ក្រុមទាំងពីរបានត្រឹមតែស្មើគ្នា។
ការព្យាករណ៍: ជំនួបថ្មីៗរវាងប្រទេសទាំងពីរបានបញ្ចប់ដោយលទ្ធផលស្មើគ្នា។ យើងរំពឹងថានឹងមានការលេងដ៏តឹងតែងក្នុងការប្រកួតនេះ ទោះបីជាអេស្ប៉ាញត្រូវតែលេងទម្រង់ប្រយុទ្ធទាំងស្រុងក៏ដោយ។ ព័រទុយហ្គាល់ក៏មានការគំរាមកំហែងយ៉ាងខ្លាំងក្នុងទម្រង់ប្រយទ្ធផងដែរ ប៉ុន្តែលទ្ធផលស្មើត្រូវបានកំណត់រួចទៅ ហើយសម្រាប់ប្រកួតនេះ៕