ព្យាករណ៍គូ​ Germany vs Hungary ម៉ោង១:៤៥រំលងអាធ្រាត្រ ថ្ងៃទី២៤កញ្ញា

អាឡឺម៉ង់នឹងទទួលស្វាគមន៍ហុងគ្រី មកកាន់កាន់កីឡដ្ឋាន Red Bull Arena ក្នុងទីក្រុង Leipzig សម្រាប់ការប្រកួតនេះ ក្នុង UEFA Nations លីគ A ។

អាឡឺម៉ង់គឺជាក្រុមតែមួយគត់ ដែលមិនស្គាល់ការប្រកួតចាញ់ក្នុងពូល ហើយការទទួលជ័យជម្នះលើហុងគ្រី នឹងធ្វើឱ្យពួកគេស្ថិតក្នុងតំណែង ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

អាឡឺម៉ង់​មិន​ស្គាល់​ការប្រកួតចាញ់ទាល់តែ​សោះ​ ក្នុង​ការ​ប្រកួត​១៣​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់ ដោយ​ឈ្នះ​៩​ប្រកួត និង​ស្មើ​៤​ប្រកួត។​ ពួកគេមានកំណត់ត្រាដ៏ល្អមួយសម្រាប់ការប្រកួតក្នុងផ្ទះ ដោយឈ្នះ៦ប្រកួត ក្នុងចំណោម៩ប្រកួតចុងក្រោយ ដោយស្មើ៣ប្រកួត។

ហុងគ្រីគឺជាក្រុមនាំមុខក្នុងពូល ហើយគោលបំណងរបស់ពួកគេគឺបង្ហាញពីទម្រង់លេងជោគជ័យដំបូងរបស់ពួកគេ។ ពួក​គេ​បាន​បំបាក់​​អង់​គ្លេស ៤-០ ក្នុង​ការ​ប្រកួត​ក្រៅ​ដី​ចុង​ក្រោយ​របស់​ពួក​គេ ប៉ុន្តែ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ក្រុម​អាល្លឺ​ម៉ង់​ក្នុង​បំណង​ដណ្តើម​យក​ជ័យ​ជម្នះ និង​បន្តឈរនៅកំពូល​តារាង។

ក្រុមភ្ញៀវនឹងមិនមានអារម្មណ៍អ្វីឡើយ ខណៈដែលពួកគេបានព្យាយាមគេចពីលទ្ធផលការបរាជ័យក្នុងការប្រកួតពីរលើកចុងក្រោយជាមួយនឹងអាល្លឺម៉ង់។

ហុងគ្រីបានបង្ហាញពីភាពស្វិតស្វាញ ដើម្បីយកឈ្នះលើគ្រប់ការប្រកួតទាំងអស់ ដោយចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៩ប្រកួតចុងក្រោយរបស់។ កំណត់ត្រាក្រៅដីរបស់ពួកគេគឺកាន់តែគួរឱ្យចាប់អារម្មណ៍ ខណៈដែលពួកគេបានប្រកួតចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៣ប្រកួតចុងក្រោយរបស់ពួកគេ។

ការព្យាករណ៍:​ អាឡឺម៉ង់ដឹងថាការចាញ់ក្នុងការប្រកួតនេះ នឹងបញ្ចប់ក្តីសង្ឃឹមទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ ខណៈពេលដែលលទ្ធផលស្មើនឹងដកពួកគេចេញពីវគ្គជម្រុះ។ 
ប្រសិន​បើ​ពួកគេប្រកួត​ស្មើ ពួកគេ​នឹង​ត្រូវ​ការ​អ៊ីតាលីឱ្យយកឈ្នះហុងគ្រី ក្នុងការប្រកួតជុំចុងក្រោយ​។ ក្រុមភ្ញៀវនឹងរំពឹងការទទួលជ័យជម្នះក្នុងការប្រកួតនេះ ប៉ុន្តែលទ្ធផលស្មើក៏មិនជាមានបញ្ហាអ្វីសម្រាប់ពួកគេ ព្រោះការប្រកួតជុំចុងក្រោយរបស់ពួកគេគឺនៅក្នុងផ្ទះ។​ យើងរពឹងថារអាឡឺម៉ង់នឹងធ្វើការនាំមុខក្នុងតង់ទី១ ហើយយកឈ្នះការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង