អ៊ីតាលីត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវអង់គ្លេស ដែលជាការប្រកួតរវាងក្រុមយក្សក្នុងលីគ A នៃពានរង្វាន់ Nations League។ ក្រុមទាំងពីរបានរងការបរាជ័យដ៏ធ្ងន់ធ្ងរ នៅក្នុងការប្រកួតអន្តរជាតិថ្មីៗនេះ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺហុងគ្រីបានឡើងមកឈរលើតារាងនៃក្រុមទាំងអស់។
ការដែលត្រូវដកចេញពីការប្រកួត World Cup ហាក់ដូចជាបានជះឥទ្ធិពលដល់ក្រុម Azzurri ដោយចាប់តាំងពីពេលនោះ មកពួកគេប្រកួតឈ្នះតែ២ប្រកួត ក្នុងចំណោមការប្រកួត៦លើកចុងក្រោយ។
ការបរាជ័យចុងក្រោយរបស់ពួកគេគឺប្រកួតចាញ់អាល្លឺម៉ង់ ៥-២។ ពួកគេថ្មីៗនេះ ធ្វើមិនបានល្អនោះទេ ពេលប្រកួតទល់នឹងក្រុមអង់គ្លេស ដែលពួកគេបានយកឈ្នះតែម្តងគត់ ក្នុងការប្រកួត៦លើកចុងក្រោយ ប៉ុន្តែបានដណ្តើមយកបានពានរង្វាន់ Euro ដោយការស៊ុតបាល់ប៉េណាល់ ពីពួកគេកាលពីឆ្នាំ២០២១។
អង់គ្លេសបានប្រកួតចាញ់ពីរប្រកួត និងស្មើពីរប្រកួតក្នុងការប្រកួតអន្តរជាតិនារដូវក្តៅ ជាមួយនឹងលទ្ធផលចុងក្រោយដោយចាញ់ ៤-០ ពេលប្រកួតជាមួយហុងគ្រី។
វាជាឱកាសសម្រាប់អង់គ្លេសក្នុងការសងសឹកលើអ៊ីតាលី បន្ទាប់ពីនោះបានចាញ់វគ្គផ្តាច់ព្រ័ត្រ Euro ២០២១ និងបានប្រកួតស្មើនៅ Wembley ក្នុងរដូវក្តៅ។ ក្រុមភ្ញៀវបានឈ្នះ៦ប្រកួតពីការប្រកួតក្រៅដី ១០លើកចុងក្រោយរបស់ពួកគេ ដោយចាញ់តែម្តងគត់។
ការព្យាករណ៍: នេះជាការប្រកួតសងសឹករឿងចាស់ ហើយយើងជឿថា អង់គ្លេសនឹងដណ្តើមយកជ័យជម្នះដ៏លំបាក។ ក្រុមរបស់លោក Southgate នឹងមានបំណងបង្ហាញពីទម្រង់លេងមុនពេលដែលឈានដល់ World Cup នាពេលខាងមុខរបស់ពួកគេ ហើយពួកគេមើលទៅមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្រេចបានជ័យជម្នះនេះ៕