លោក Guardiola បញ្ជាក់​ថា Phillips នឹង​ទទួល​ការ​វះកាត់​ស្មា ខណៈ​តារា​ឆ្នើម​របស់ Man City ប្រឈម​នឹង​ការខកខានការប្រកួតធំជាច្រើន

គ្រូបង្វឹក Manchester City លោក Pep Guardiola បានបញ្ជាក់ថា Kalvin Phillips នឹងទទួលការវះកាត់របួសស្មា។

ខ្សែបម្រើ Manchester City និងអង់គ្លេសបានរងរបួសស្មា ក្នុងការប្រកួតមិត្តភាពជាមួយនិង​ Barcelona កាលពីខែសីហា។​ កីឡាករវ័យ២៦ឆ្នាំរូបនេះ បានខកខានការប្រកួតដែលបញ្ចប់ដោយជ័យជម្នះ ៣-០ លើក្រុម Wolves ហើយក៏ត្រូវបានដកចេញពីការប្រកួត Nations League នាពេលខាងមុខរបស់អង់គ្លេសជាមួយនឹងក្រុមអ៊ីតាលី និងអាល្លឺម៉ង់ផងដែរ។​ 

បច្ចុប្បន្ននេះលោក Guardiola បានបញ្ជាក់ថា កីឡាករPhillips នឹងត្រូវធ្វើការវះកាត់លើបញ្ហារបួស។

របួសរបស់ Phillips គឺជាការធ្លាក់ចុះថ្មីមួយសម្រាប់ខ្សែបម្រើរូបនេះ ដែលជាបញ្ហាសម្រាប់ពេលវេលាប្រកួត ចាប់តាំងពីការផ្ទេរក្នុងតម្លៃទឹកប្រាក់ដ៏ច្រើនមកកាន់ Man City ពីក្រុម Leeds នៅរដូវក្តៅ។​ ការបញ្ចេញមតិរបស់លោក Guardiola បង្ហាញថាគាត់អាចនឹងជាសះស្បើយទាន់ពេល សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកក្នុងខែវិច្ឆិកា ប៉ុន្តែមិនមានការធានាថា គាត់នឹងត្រៀមខ្លួនសម្រាប់ការប្រកួតនៅប្រទេសកាតានោះទេ៕
 

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង