តារារបស់​ PSG កីឡាករ Neymar បង្ហាញកាយវិការ "មិនសប្បាយចិត្ត" ចំពោះការផ្តូរចេញនៅចុងម៉ោងពេលប្រកួតជាមួយ Lyon

គ្រូបង្វឹករបស់ Paris Saint-Germain លោក Christophe Galtier បានការពារប្រតិកម្ម "មិនសប្បាយចិត្ត" របស់ Neymar ចំពោះការផ្លាស់ប្តូរចេញនៅក្នុងការប្រកួត Ligue 1 របស់ពួកគេជាមួយនឹងក្រុម Lyon កាលពីថ្ងៃអាទិត្យ។

កីឡាករសញ្ជាតិប្រេស៊ីលដែលបានបញ្ជូនបាល់assisteទៅឱ្យ Lionel Messi ដើម្បីស៊ុតបញ្ចូលទី១គ្រាប់របស់ PSG ក្នុងការប្រកួតនោះ មានការខកចិត្តយ៉ាងខ្លាំង ខណៈដែលគាត់ហាក់ដូចជាបង្ហាញការមិនពេញចិត្ត ចំពោះការសម្រេចចិត្តរបស់លោក Galtier ក្នុងការជំនួសរូបគាត់ដោយកីឡាករ Carlos Soler នៅនាទី៨៦។

និយាយទៅកាន់ Prime Video ក្រោយចប់ការប្រកួត គ្រូបង្វឹករបស់​ PSG បាននិយាយពីប្រតិកម្មរបស់ Neymar ថា “ក្នុងការប្រកួតទាំងនេះ កីឡាករឆ្នើមៗត្រូវតែលេចធ្លោដូចជា Neymarនិង Messi យប់នេះដែលល្អខ្លាំងណាស់ Neymar បានធ្វើការច្រើនសម្រាប់ក្រុម។ គាត់បាតប្តូរចេញ តាម​គំនិត​ខ្ញុំ មិនរីករាយបន្តិច និង​ខឹង​បន្តិច ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​។ គាត់​មាន​អាកប្បកិរិយា​ដែលយើងមិនអាចនឹងបន្ទោសបានទេ។”

Neymar ​ត្រូវ​បាន​ឱ្យដឹងថា នឹងមានវត្តមាន​បន្ទាប់​ក្នុង​ការ​ប្រកួត​ឱ្យ​ក្រុមជម្រើសជាតិប្រេស៊ីល ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​នឹង​ក្រុម​ហ្គាណា​ នៅ​ថ្ងៃ​ទី ២៤ ខែ​កញ្ញា៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង