Arsenal បន្តឈរលើកំពូលតារាង ក្រោយពីយកឈ្នះលើ Brentford​ ក្នុងលទ្ធផល​ ៣-០

ក្រុមកាំភ្លើងធំបានត្រលប់មកឈរនៅកំពូលតារាងជាថ្មីម្តងទៀត ជាមួយនឹងជ័យជម្នះ ៣-០ លើ Brentford ហើយក៏បានណែនាំកីឡាករ Ethan Nwaneri វ័យក្មេងដែលមានអាយុទើបតែ១៥ឆ្នាំ ទៅកាន់ Premier League ផងដែរ។

Arsenal រីករាយនឹងលទ្ធផលពេលរសៀលដ៏ល្អឥតខ្ចោះ ខណៈដែលពួកគេបានត្រលប់ដោយដណ្តើមយកជ័យជម្នះមកវិញ ក្រោយពីការបរាជ័យនៅទឹកដី Manchester United ជាមួយនឹងជ័យជម្នះ ៣-០ នៅលើទឹកដី Brentford កាលពីថ្ងៃអាទិត្យ។

ចាប់ពីពេលដែលកីឡាករ William Saliba បានតែតនាំមុនៅនាទី១៧​ ក្រុមរបស់លោក Mikel Arteta ស្ថិតក្នុងការគ្រប់គ្រង និងស៊ុតបញ្ចូលទីនាំមុខបន្ថែមពីកីឡាករ Gabriel Jesus និង Fabio Vieira បានបង្ហាញការវិលត្រលប់ទៅកំពូលតារាងនៃ​ Premier League ។

វាគឺជាការប្រកួតមួយដ៏អស្ចារ្យពីក្រុមកាំភ្លើងធំ ជាមួយនឹង Granit Xhaka ដ៏រឹងមាំនៅក្នុងបេះដូងនៃខ្សែបម្រើកណ្តាល៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង