Brentford នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមឈរនៅកំពូលតារាង Arsenal ក្នុងកីឡដ្ឋាន Brentford Community Stadium។
កីឡាកររបស់លោក Thomas Frank បានចាប់ផ្តើមលីគដ៏គួរឱ្យចាប់អារម្មណ៍ ដោយបង្ហាញដល់ពិភពលោកម្តងទៀតថា ពួកគេពិតជាសាកសមលេងក្នុងចំណាត់លីគកំពូល។
ពួកគេឈរនៅលេខរៀងទី៨ ក្នុងតារាង ដោយមាន៩ពិន្ទុ ហើយមិនស្គាល់ការប្រកួតចាញនោះទេ ក្នុង៤ប្រកួតចុងក្រោយរបស់ពួកគេ និងប្រកួតចាញ់តែមួយប្រកួតគត់ ក្នុងចំណោម១០ប្រកួតចុងក្រោយ។
Arsenal បានស្រោចស្រង់ភ្លាមៗ ពីការចាញ់ពេលប្រកតជាមួយនឹង Manchester United ដោយបានវាយបកយកជ័យជម្នះមកវិញ ២-១ លើក្រុម Zurich នៅក្រៅដី ដែលកីឡាករវ័យក្មេង Marquinhos បានបញ្ចេញពន្លឺក្នុងការបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងការរកគ្រាប់បាល់បញ្ចូលទី និងការបញ្ជូនបាល់ Assist ។
ក្រុមរបស់លោក Arteta មានពេលវេលាក្នុងការរៀបចំខ្លួន ជាស្រេចច្រើនជាងមួយសប្តាហ៍ពេញ សម្រាប់ការប្រកួតនេះផងដែរ បន្ទាប់ពីការប្រកួតបាល់ទាត់នៅអង់គ្លេសទាំងអស់ និងការប្រកួត Europa League ជាបន្តបន្ទាប់របស់ Arsenal ត្រូវបានពន្យារពេលនៅចុងសប្តាហ៍ ដោយសារតែការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II ។
ការព្យាករណ៍: នេះនឹងក្លាយជាការសាកល្បងទំរង់លេងមួយរបស់ Arsenal ដែលនឹងបង្ហាញថា ពួកគេជាក្រុមកំពូលតារាងលីគ ប៉ុន្តែនឹងត្រូវព្យាយាមយកជ័យជន្នះមកវិញ បន្ទាប់ពីប្រកួតចាញ់ Manchester United លើកចុងក្រោយ។ ជាមួយនឹងហាងឆេងដូចជាមើលស្រាលគុណភាពរបស់ Brentford បន្តិច ការព្យាករណ៍ថា ទាំងពីរក្នុងការរកគ្រាប់បាល់ គឺជាការភ្នាល់ដ៏ឆ្លាតវៃ តែជ័យជម្នះសម្រាប់ Arsenal ជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រកួតនេះ៕