ព្យាករណ៍គូ​ Wolves vs Man City ម៉ោង១៨:៣០ថ្ងៃទី១៧កញ្ញា

Wolves នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមម្ចាស់ជើងឯក Manchester City មកកាន់កីឡដ្ឋាន Molineux សម្រាប់ការប្រកួត Premier League សប្តាហ៍នេះ។

Wolves បានសម្រាកបន្ថែមពីការពន្យារពេល នៃការប្រកួតជើងមុន ក្តីសង្ឃឹមបន្តរបស់ពួកគេមានពេលវេលាធ្វើការវាយលុករកគ្រាប់បាល់បន្ថែម ក្រោយពីបានរកបានត្រឹមតែបីគ្រាប់ប៉ុណ្ណោះ នៅរដូវកាលនេះ។

Man City មិនមានបញ្ហាបែបនោះទេ​ ជាមួយតារាឆ្នើម Erling Haaland ស៊ុតបញ្ចូលទីគ្រាប់ទីពីរក្នុងជ័យជម្នះ ២-១ លើក្រុម Borussia Dortmund ក្នុងការប្រកួតក្របខណ្ឌ Champions League ។

Wolves បានប្រកួតឈ្នះតែពីរប្រកួតប៉ុណ្ណោះ ក្នុងចំណោម១០ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់ ដោយស្មើ៥ប្រកួត និងចាញ់៣ប្រកួត។ ពួក​គេ​មិន​ស្គាល់​ការប្រកួតចាញ់ទាល់តែ​សោះ​ ពី​ការ​ប្រកួត​ក្នុង​ផ្ទះ​៥​លើក​ចុង​ក្រោយ​ ដោយ​ឈ្នះ​២ប្រកួត និង​ស្មើ​៣ប្រកួត។

City ជាមួយនឹង Tottenham គឺជាក្រុមតែដែលមិនស្គាល់ការប្រកួតចាញ់ក្នុងលីកឡើយ បន្ទាប់ពីការប្រកួតចំនួន៦លើក។ ក្រុម​ភ្ញៀវ​មិន​ដែលប្រកួតចាញ់​ ក្នុង​ការ​ប្រកួត​៨លើក​ចុង​ក្រោយ ​​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់​ដោយ​ឈ្នះ​៦ប្រកួត​ និង​ស្មើ​២ប្រកួត។

Manchester City បានស៊ុតបញ្ចូលទីសរុប២០គ្រាប់ ដែលជាលទ្ធផលមិនគួរឱ្យជឿក្នុងរដូវកាលនេះ ត្រឹមតែ៦ប្រកួតប៉ុណ្ណោះ ខណៈដែល Haaland ស៊ុតបញ្ចូលទីបានពាក់កណ្តាលគ្រាប់បាល់ របស់ក្រុមរបស់គាត់។​ ផ្ទុយពីនេះវិញ Wolves មានកំណត់ត្រាស៊ុតបញ្ចូលទីដ៏អាក្រក់បំផុត ដោយស៊ុតបញ្ចូលទីបានតែ៣គ្រាប់ ប៉ុន្តែពួកគេមាទម្រង់លេងការពារដ៏ល្អបំផុត ដោយបានធ្វើឱ្យរបូតគ្រាប់បាល់ចំនួន តែ៤គ្រាប់ប៉ុណ្ណោះ។​ 

ការព្យាករណ៍​:​ ក្រុម​ម្ចាស់ផ្ទះនឹងប្រើទម្រង់លេងការពារក្នុងការប្រកួតនេះ ប៉ុន្តែ City គួរតែមានទម្រង់លេងប្រយុទ្ធល្អខ្លាំងពេក។ ទោះយ៉ាងណាក៏ដោយ យើងជឿថា ក្នុងការប្រកួតនេះនឹងមានគ្រាប់បាល់តិចជាង២.៥៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង