Tottenham នឹងធ្វើការស្វាគមន៍ Leicester មកកាន់កីឡដ្ឋាន Tottenham Hotspur ។ បច្ចុប្បន្នក្រុមម្ចាស់ផ្ទះកំពុងឈរនៅលេខរៀងទី៣ លើតារាងដោយមាន១៤ពិន្ទុ ខណៈដែលក្រុមភ្ញៀវកំពុងតែឈរនៅបាតតារាង ដោយមានត្រឹមតែមួយពិន្ទុប៉ុណ្ណោះ។
Tottenham នឹងរំពឹងថា អាចយកជ័យជម្នះមកវិញ បន្ទាប់ពីការបរាជ័យលើកដំបូងរបស់ពួកគេក្នុងរដូវកាល ដោយបានបរាជ័យការប្រកួតពាក់កណ្តាលសប្តាហ៍ ក្នុងពានរង្វាន់ Champions League ទល់នឹង Sporting ។
Leicester គឺជាក្រុមតែមួយគត់ដែលមិនទាន់បានទទួលជ័យជម្នះក្នុងលីក ហើយអស់សង្ឃឹមក្នុងការយកជ័យជម្នះរបស់ពួកគេ ក្នុងការប្រកួតនេះ។
ជ័យជម្នះតែមួយគត់របស់ Leicester ក្នុងការប្រកួត៧លើករបស់ពួកគេក្នុងរដូវកាលនេះ គឺនៅក្នុងការប្រកួត League Cup ដែលពួកគេបានទទួលបាល់ពិន័យ១១ម៉ែត្រ ដើម្បីផ្តួលក្រុម Stockport County មកពី League Two ។ កំណត់ត្រារបស់ពួកគេនៅក្នុងលីកគឺចាញ់៥ប្រកួត និងស្មើ១ប្រកួត។
Tottenham បើទោះបីជាបានបរាជ័យការប្រកួតពាក់កណ្តាលសប្តាហ៍ក៏ដោយ ក៏ពួកគេគឺជាក្លឹបទីពីរជាមួយក្លឹប Manchester City ដែលមិនធ្លាប់ប្រកួតចាញ់ក្នុង Premier League ។
ផ្ទុយពីនេះវិញ Leicester បានខិតខំតស៊ូនឹងការចាប់ផ្តើមដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមករបស់ពួកគេក្នុង Premier League ។
ការព្យាករណ៍: Tottenham បានឈ្នះ៧ប្រកួតក្នុងចំណោម៩ប្រកួតចុងក្រោយជាមួយនឹង Leicester រួមទាំង៣ប្រកួតចុងក្រោយផងដែរ។ ក្រុមភ្ញៀវបានប្រកួតចាញ់៤លើក ក្នុងចំណោមការប្រកួតក្រៅដី ៥លើកចុងក្រោយរជាមួយនឹងក្រុម Tottenham ដោយបានបណ្តោយឱ្យមានគ្រាប់បាល់យ៉ាងហោចណាស់ក៏ចំនួន៣គ្រាប់ដែរ ក្នុងការចាញ់នីមួយៗ។ យើងព្យាករណ៍ថា ក្រុមទាំងពីរនឹងមានការស៊ុតបញ្ចូលទីគ្នាក្នុងការប្រកួតនេះ ដោយមានគ្រាប់បាល់លើពី២.៥គ្រាប់៕