ព្យាករណ៍គូ​ Roma vs HJK Helsinki ម៉ោង២រលងអាធ្រាត្រថ្ងៃទី១៦កញ្ញា

ជាមួយនឹងការវិលត្រឡប់មកកាន់លទ្ធផលវិជ្ជមាន នៃទំរង់លេងល្អវិញ Roma នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវ HJK ក្នុងការប្រកួតដែលពួកគេគ្រាន់តែត្រូវឈ្នះ ដើម្បីបង្កើតតំណែងបង្គោលរឹងមាំឡើងវិញ ក្នុងពូល Europa League របស់ពួកគេ។

វាគឺជាការប្រកួតពានរង្វាន់ Europa League របស់ពួកគេដែលត្រូវការអាទិភាព ដើម្បីឈរលើក្រុមដទៃនៅពេលនេះ ដោយ Roma មានទម្រង់លេងអន់ខ្សោយ និងបានប្រកួតចាញ់ក្រុម Ludogorets ក្នុងការប្រកួតបើកឆាកក្នុងពូល។

Roma មើលទៅហាក់ដូចជាបាត់បង់ការផ្តោតអារម្មណ៍របស់ពួកគេ ប៉ុន្តែនៅតែលេងខ្លាំងនៅក្នុងលីក ដោយសារការប្រកួតដ៏ល្អឥតខ្ចោះរបស់ពួកគេ ៤ប្រកួតមិនដែលចាញ់។

HJK បានឈ្នះលើក្រុម Honka ដោយរក្សាបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតលីគរបស់ហ្វាំងឡង់ ប៉ុន្តែគ្រាន់តែមានប្រៀបពីរពិន្ទុលើ Kyla ប៉ុណ្ណោះ​ ពួកគេនឹងមិនមានពេលសម្រាកឡើយ។​ 

ពួកគេលេងមិនបានល្អ និងប្រកួតដោយគ្មានប្រសិទ្ធភាព ដោយចាញ់ ២-០​ ក្នុងផ្ទះដោយក្រុម Betis ដែលជាក្រុមមានគុណភាពការប្រកួតល្អជាង។

HJK​ ​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ ពី​កំណត់ត្រា​ការប្រកួតក្រៅ​ដី​ថ្មីៗ​របស់​ពួក​គេ ដោយ​បានប្រកួត​ចាញ់​តែ​១​លើក​គត់​ ក្នុង​ការ​ប្រកួត​៧​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។

ការព្យាករណ៍របស់យើង​:​ Roma បានយកឈ្នះលើក្រុម Empoli ហើយពួកគេគួរតែអាចយកឈ្នះលើឧបសគ្គដែលត្រូវមកជួប HJK ផងដែរ។ HJK​ មើល​ទៅហាក់ដូចជាត្រូវខិតខំបន្តិច​ក្នុង​ពូលនេះ ​យើងព្យាករណ៍ថា Roma នឹង​ឈ្នះ​ក្នុងការប្រកួតនេះ​ដោយមិនឱ្យ​ HJK ស៊ុតបញ្ចូលទីពួកគេឡើយ៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង