ព្យាករណ៍គូ​ Maccabi Haifa vs PSG នៅម៉ោង២រំលងអាធ្រាត្រថ្ងៃទី១៥កញ្ញា

Maccabi Haifa នឹងទទួលស្វាគមន៍ក្រុមភ្ញៀវ PSG មកកាន់កីឡដ្ឋាន Sammy Ofer សម្រាប់ការប្រកួតក្នុងពូល H ក្នុងពានរង្វាន់ Champions League។

ក្រុមម្ចាស់ផ្ទះបានចាញ់ការប្រកួតបើកឆាកក្រៅដីក្រោមថ្វីជើងរបស់ក្រុម Benfica ខណៈដែលក្រុមភ្ញៀវបានខិតខំប្រឹងប្រែងយ៉ាងលំបាក ដើម្បីយកឈ្នះ Juventus ២-១ ក្នុងទីក្រុងប៉ារីស។

​សម្រាប់ Maccabi Haifa គឺជាក្រុម​ខ្សោយ​បំផុត​ ក្នុង​ចំណោម​ក្រុម​បី​ផ្សេង​ទៀត​ក្នុង​ពូល។​ ក្រុមម្ចាស់ផ្ទះមានកំណត់ត្រាប្រកួត ១០០% ពេញនៅក្នុងការប្រកួតលីកក្នុងស្រុក ហើយត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីចៀសវាងការចាញ់ក្រុមដែលមានតារាឆ្នើមៗ PSG ដែលកំពុងស្ថិតក្នុងទម្រង់ដ៏ល្អ។

Maccabi Haifa បានប្រកួតចាញ់តែមួយប្រកួតគត់ ក្នុងការប្រកួត៨លើកចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់ ដោយឈ្នះ៦ប្រកួត និងស្មើ១ប្រកួត។​ ពួក​គេ​មាន​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ច្រើន​នៅ​ក្នុងផ្ទះ​ដោយ​រក​បាន​១៤​គ្រាប់​ពី​ការ​ប្រកួត​៤​លើក​ចុង​ក្រោយ​។  

PSG មិន​ស្គាល់​ការប្រកួតចាញ់ទាល់តែ​សោះ ​ក្នុង​ការ​ប្រកួត​២៣​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ពីគ្រប់​​ប្រកួត។​ ពួក​គេ​បាន​ឈ្នះ​ការ​ប្រកួត​ក្រៅ​ដី​បួន​លើក​ចុង​ក្រោយ​ ដោយ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់​ឬ​ច្រើន​ជាង​នេះ ហើយ​នឹង​សង្ឃឹម​ច្រើន​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​នេះ។

Maccabi Haifa និង PSG ធ្លាប់ជួបគ្នាតែពីរលើកប៉ុណ្ណោះ ក្នុងការប្រកួតនៅអ៊ឺរ៉ុប ខណៈដែលក្រុមអ៊ីស្រាអែលបានយកឈ្នះ ៤-៣ សរុបការប្រកួតទាំងពីរជើងក្នុងការប្រកួត Cup Winners Cup ជុំទីមួយកាលពីឆ្នាំ១៩៩៨/១៩៩៩ ។

ការព្យាករណ៍របស់យើង​:​ PSG បានក្លាយជាកម្លាំងលេចធ្លោនៅប្រទេសបារាំង និងអឺរ៉ុប។​ ក្រុមម្ចាស់ផ្ទះមានកំណត់ត្រាមិនល្អទាល់តែសោះក្នុងក្របខ័ណ្ឌ Champions League ដោយចាញ់៧ប្រកួតចុងក្រោយជាមួយនឹងគ្រាប់បាល់សរុប ១០-០ ។​ 

PSG ថ្វីត្បិតតែពួកគេទទួលបានភាពជោគជ័យក្នុងស្រុក ហើយស្ថិតក្នុងការរំពឹងថា នឹងទទួលជោគជ័យក្នុងការប្រកួតនេះ លើសពីនេះទៅទៀតពួកគេនឹងមានបំណងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ និងបំបែកកំណត់ត្រាការឈ្នះក្រៅផ្ទះរបស់ពួកគេ។​ យើងព្យាករណ៍ថា PSG នឹងធ្វើការនាំមុខនៅក្នុងតង់ទីមួយ ហើយបន្តទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង