Liverpool វិលត្រលប់មកដោយការប្រកួតពានរង្វាន់ Champions League វិញបន្ទាប់ពីការពន្យារពេល នៃការប្រកួតក្នុងក្របខណ្ឌ Premier League ហើយពួកគេនឹងចូលទៅក្នុងការប្រកួតក្នុងផ្ទះជាមួយនឹង Ajax ដែលផ្តោតលើការទទួលបានជ័យជម្នះ។
ការប្រកួតបើកឆាកពូល A របស់ក្រុមហង្សក្រហមបានបញ្ចប់ដោយការខកចិត្តបន្ទាប់ពីប្រកួតចាញ់ Napoli ៤-១ ហើយពួកគេកំពុងតែឈរនៅបាតតារាងនៃពូល ខណៈដែល Ajax កំពុងឈរកំពូលតារាងបន្ទាប់ពីទទួលបានជ័យជម្នះការប្រកួតបើកឆាកជាមួយនឹងលទ្ធផល ៤-០ ក្នុងផ្ទះពេលប្រកួតទល់និង Rangers ។
ការចាញ់ Napoli បានធ្វេីឱ្យការចាប់ផ្តើមរបស់ Liverpool កាន់តែលំបាកក្នុងរដូវកាលនេះ ហើយការរងរបួសរបស់កីឡាករសំខាន់ៗរឹទ្ធតែពិបាកសម្រាប់ពួកគេ។
Liverpool ឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងការប្រកួត៧លើកចុងក្រោយរបស់ពួកគេ ខណៈពេលដែល Ajax ទទួលបានជ័យជម្នះ៧ប្រកួតជាប់ៗគ្នា។ ក្រុមភ្ញៀវបានស៊ុតបាល់បញ្ចូលទីយ៉ាងតិច៤គ្រាប់ក្នុង៣ការប្រកួតចុងក្រោយ ហើយនឹងមានទំនុកចិត្តយ៉ាងមុតមាំក្នុងការប្រកួតនេះ។
ការព្យាករណ៍របស់យើង: ក្នុងការប្រកួតនេះក្រុមទាំងពីរនឹងមានសមត្ថភាពខ្លាំងក្នុងការវាយលុក និងវត្តមានកីឡាករល្អប្រចាំរដូវកាលផងដែរ។ Liverpool មិនបានចាប់ផ្តើមរដូវកាលនេះល្អនោះទេ ប៉ុន្តែពួកគេនៅតែរក្សាការកៀបសង្កត់គូប្រកួតក្នុងការវាយសម្រុករបស់ពួកគេ។
Ajax កំពុងរីករាយនឹងការចាប់ផ្តើមដ៏ល្អក្នុងការប្រកួតប្រជែង ហើយក្នុង៣ប្រកួតចុងក្រោយ ពួកគេស៊ុតបញ្ចូលទីយ៉ាងហោចណាស់ក៏បួនគ្រាប់ដែរ។ Liverpool នឹងមិនចុះចាញ់ដោយងាយនោះទេក្នុងពូលនេះ ដូច្នេះហើយគ្រាប់បាល់លើសពី២.៥គ្រាប់នឹងជាជម្រើសដ៏ល្អក្នុងការប្រកួតនេះ៕