Manchester United បានគ្រប់គ្រងរដូវកាលពួកគេឡើងវិញ បន្ទាប់ពីការចាប់ផ្តើមយឺតយ៉ាវ។ ជាមួយនឹងជ័យជម្នះ៤ប្រកួតជាប់ៗគ្នា បន្ទាប់ពីបានយកឈ្នះ Arsenal ក្នុងការប្រកួតចុងក្រោយ ឥឡូវនេះ ពួកគេត្រូវឈានដល់ការប្រកួតពានរង្វាន់ Europa League ដោយចាប់ផ្តើមជាមួយនឹងការប្រកួតក្នុងផ្ទះ ដើម្បីប្រកួតទល់និងក្រុម Real Sociedad ក្នុងពូល E ។
Real Sociedad រហូតមកដល់ពេលនេះពួកគេមានការប្រកួតល្អ និងមិនល្អស្របគ្នា ដោយឈ្នះ២ប្រកួត ក្នុងចំណោមការប្រកួតបើកឆាក៤លើករបស់ពួកគេ។ ពួកគេទើបតែប្រកួតស្មើ ១-១ ជាមួយនិង Atletico Madrid ហើយក៏ដូចជា United ដែរនោះ ពួកគេនឹងចាប់ផ្តើមដ៏ល្អក្នុងការប្រកួតនៅអឺរ៉ុប។
នេះជាការជួបគ្នាលើកទី៤ ក្នុងពានរង្វាន់ទ្វីបអឺរ៉ុបរវាងក្រុមទាំងពីរនេះ ហើយ United មិនដែលស្គាល់ការប្រកួតចាញ់ឡើយ ដោយឈ្នះ២ប្រកួតក្នុងចំណោមជំនួប៤លើក។
Manchester United មានកំរឹតលេងល្អឡើងវិញ ចាប់តាំងពីបានប្រកួតចាញ់ Brentford ៤-០ ហើយពួកគេបានចូលមកកាន់ការប្រកួតនេះ ជាមួយទម្រង់លេងដ៏ល្អ។ ពួកគេមានទំនុកចិត្តខ្ពស់ បន្ទាប់ពីបានប្រកួតឈ្នះលើ Arsenal និងជាមួយនឹងជ័យជម្នះ ៤ប្រកួតជាប់ៗគ្នា ហើយការលេងនៅក្នុងផ្ទះវាគ្មានអ្វីចម្លែកទេ ដែលពួកគេត្រូវបានគេវាយតម្លៃថា ជាជម្រើសទីនេះ។
បញ្ហារបស់ Real Sociedad គឺពួកគេមិនបានស៊ុតបញ្ចូលទីច្រើនទេ ហើយការដោះលែង Alexander Isak កាន់តែបន្ថយឱកាសស៊ុតបញ្ចូលទីរបស់ពួកគេថែមទៀត។ ក្នុងការប្រកួតបើកឆាកទាំង៤ប្រកួតរបស់ពួកគេ ពួកគេទទួលបានជ័យជម្នះ២ប្រកួត ហើយមិនបានស៊ុតបាល់បញ្ចូលទីច្រើន ជាងមួយគ្រាប់ឡើយក្នុងចំណោមការប្រកួតទាំងនោះ។
សម្រាប់ការព្យាករណ៍
Manchester United មានកម្រិតប្រកួតបានល្អ ដោយការឈ្នះ៤ប្រកួតជាប់ៗគ្នា មុនចូលមកក្នុងការប្រកួតនេះ។ ពួកគេនឹងប្រកួតនៅក្នុងផ្ទះ ដូច្នេះជាក្រុមដែលជាទីពេញចិត្តហើយធ្វើបានល្អក្នុងប្រវត្តិ នៃការជួបគ្នាលើកមុនរបស់ពួកគេជាមួយនិង Real Sociedad ។
ទោះជាយ៉ាងណាក៏ដោយ United មិនទាន់បានស៊ុតបញ្ចូលទីបានច្រើនគ្រាប់នោះទេ ហើយដូចគ្នាទៅនឹង Real Sociedad ផងដែរ ដូច្នេះចូលទៅក្នុងការប្រកួតនេះ យើងព្យាករណ៍ថា នឹងមានគ្រាប់បាល់តិចជាង ២.៥គ្រាប់៕