ព្យាករណ៍គូ​ Inter Milan​ vs Bayern Munich ម៉ោង២រំលងអាធ្រាត្រថ្ងៃទី៨កញ្ញា

Inter Milan នឹងទទួលស្វាគមន៍ Bayern Munich មកកាន់កីឡដ្ឋាន San Siro សម្រាប់ការប្រកួតក្នុងពូល C ពានរង្វាន់​ Champions League ។​ ក្រុមទាំងពីរចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីទទួលបានលទ្ធផលដែលគួរឱ្យខកចិត្ត សម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេ។

Inter Milan បានចាញ់ក្រុម AC Milan ក្នុងលទ្ធផល ៣-២ ខណៈដែលក្រុម Bayern Munich ត្រូវបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Union Berlin ។

ក្រុមមកពី​អាល្លឺម៉ង់ បានប្រកួតស្មើការ​ប្រកួត​លីក​២លើក​ចុង​ក្រោយ​របស់​ពួក​គេ​ ហើយចំណែកក្រុមនៅអ៊ីតាលីបច្ចុប្បន្ន​ បានប្រកួត​ចាញ់​២ប្រកួត​ ក្នុង​ចំណោម​ការ​ប្រកួត​បើក​ឆាក​៥​លើក​របស់​ពួក​គេ​ ក្នុង​ក្រប​ខ័ណ្ឌ Serie A។ 

Bayern មានកំណត់ត្រាមិនគួរឱ្យជឿក្នុងវគ្គចែកពូល ខណៈដែលពួកគេបានប្រកួតឈ្នះ១៧ប្រកួតក្នុងចំណោម ១៨ប្រកួតចុងក្រោយរបស់ពួកគេ ដោយស្មើ១ប្រកួត។

Inter Milan ឈ្នះតែ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៩ប្រកួតចុងក្រោយរបស់ពួកគេ នៅគ្រប់ការប្រកួតទាំងអស់ ដោយចាញ់៤ប្រកួត​ និងស្មើ២ប្រកួត។ ទម្រង់​លេង​ក្នុង​ផ្ទះ​របស់​ពួក​គេ ​មានភាពល្អ​ប្រសើរ​ជាង​មុនឆ្ងាយ​ ដោយប្រកួត​ចាញ់​តែ1ប្រកួត​គត់​ក្នុង​ការ​ប្រកួត​ ១២លើក​ចុង​ក្រោយ​របស់​ពួក​គេ។

Bayern មិន​ទាន់ស្គាល់ការប្រកួត​ចាញ់​នោះទេ ​ក្នុង​ការ​ប្រកួត​៧លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ឈ្នះ​៥ប្រកួត និង​ស្មើ​២ប្រកួត។ ទម្រង់លេងក្រៅដីរបស់ពួកគេ ពិតជាគួរឱ្យចាប់អារម្មណ៍ផងដែរ ជាមួយនឹងជ័យជម្នះ៥ប្រកួត និងស្មើ២ប្រកួតក្នុង៧ប្រកួតចុងក្រោយរបស់ពួកគេ។

សម្រាប់ការព្យាករណ៍
Inter មាន​កំណត់​ត្រាប្រកួតក្នុងផ្ទះអន់​ខ្លាំង​ សម្រាប់ពានរង្វាន់ Champions League ខណៈដែល​ពួក​គេ​បាន​ឈ្នះ​តែ​២​ប្រកួត​គត់​ ក្នុង​ចំណោម​ការ​ប្រកួត​៨លើក​ចុង​ក្រោយ​របស់​ពួក​គេ។ កំណត់ត្រាប្រកួតទល់នឹង Bayern ក៏អន់ដូចគ្នា ដែលពួកគេបានប្រកួតចាញ់ការប្រកួតក្នុងផ្ទះ ៣លើកចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុមអាល្លឺម៉ង់។

Bayern Munich មិន​ទាន់ស្គាល់​ការប្រកួតចាញ់​នៅឡើយ ​ក្នុង​ការ​ប្រកួត១០លើក​ចុង​ក្រោយ​របស់​ពួក​គេ ​ទល់​នឹង​ក្រុម​មកពីអ៊ីតាលី​ ក្នុង​ការ​ប្រកួត​ពានរង្វាន់នេះ ​ដោយ​ឈ្នះ៨ប្រកួត និង​ស្មើ​២ប្រកួត។​ បើទោះបីជាពួកគេ ទើបតែប្រកួតស្មើការប្រកួតចុងក្រោយក៏ដោយ​ ពួកគេនៅតែមានទំនុកចិត្តក្នុងការទទួលបានជ័យជម្នះ ខណៈដែលពួកគេបានដកកីឡាករសំខាន់ៗពីការប្រកួតចុងក្រោយ។  ដូច្នេះយើងព្យាករណ៍ថា Bayern នឹងឈ្នះក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង