ព្យាករណ៍គូ​ Napoli vs Liverpool ម៉ោង២រំលងអាធ្រាត្រថ្ងៃទី៨កញ្ញា

Napoli ជាក្រុមកំពូលតារាងនៃក្របខ័ណ្ឌ Serie A បន្ទាប់ពីមានការចាប់ផ្តើមដ៏ល្អ ក្នុងការប្រកួតរដូវកាលថ្មី ហើយពួកគេមានបំណងធ្វើឱ្យមានលទ្ធផលកាន់តែប្រសើរជាងនេះ ថែមនៅពេលដែលពួកគេត្រូវប្រកួតជាមួយនិង Liverpool ក្នុងការប្រកួតដំបូងនៃពានរង្វាន់ UEFA Champions League ក្នុងពូល A ។

បេីកឆាក5​ប្រកួត ​Napoli​ មិន​ដែលប្រកួត​ចាញ់​ឡើយ ដោយឈ្នះ​៣ប្រកួត។ ពួកគេទើបតែប្រកួតឈ្នះក្រៅដី ២-១ លើក្រុម Lazio ដែលជាហេតុផលជំរុញ ឱ្យពួកគេចូលមកការប្រកួតនេះយ៉ាងមួសមុត។

Liverpool កំពុងទើបតែឆ្លងកាត់ការប្រកួតដ៏លំបាក ក្នុងការប្រកួតដែលត្រូវបានដាក់ឈ្មោះថា Merseyside Derby ដែលបានបញ្ចប់ក្នុងលទ្ធផល 0-0 ជាមួយនិង​ Everton។ ហង្ស​ក្រហម​នឹង​មាន​សម្ពាធ​យ៉ាង​ខ្លាំង​ក្នុងការដណ្តើមជ័យជម្នះក្នុងការប្រកួត​នេះ បន្ទាប់​ពី​ប្រកួត​ឈ្នះ​តែ២ប្រកួត​គត់​ ក្នុង​ការ​ប្រកួត​បើក​ឆាក​៦​លើក​របស់​ពួក​គេ។

Napoli នៅមិនទាន់ស្គាល់ការប្រកួតចាញ់នៅឡើយទេរដូវកាលនេះ ពួកគេមានភាពរឹងមាំ និងប្រតិកម្មយ៉ាងល្អចំពោះការចាកចេញរបស់កីឡាករសំខាន់ៗ ជាពិសេសកីឡាករ​ Lorenzo Insigne និង Kalidou Koulibaly។ ពួកគេបានស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនគ្រាប់សម្រាប់៣ចំណោម៥ការប្រកួតរបស់ពួកគេ ហើយមិនបានស៊ុតបញ្ចូលទី ក្នុងការប្រកួតតែ១លើកគត់។

ផ្ទុយពីនេះ Liverpool ទើបតែបញ្ចប់លទ្ធផលស្មើ 0-0 ហើយនឹងសម្លឹងរកជ័យជម្នះមកវិញ ដោយបានរក្សាការប្រកួតឈ្នះ២ប្រកួតក្នុងការប្រកួត៣លើក។​ កីឡាករ Jordan Henderson បានខកខានក្នុងការប្រកួតទល់និង Everton ហើយនៅតែមានការសង្ស័យសម្រាប់ការប្រកួតនេះ។​ អវត្តមានរបស់គាត់ធ្វើឱ្យបញ្ហា សម្រាប់ខ្សែបម្រើកណ្តាលរបស់ពួកាន់​ ហើយអ្វីដែលអាក្រក់ទៅៗ ដោយ Naby Keita និង Thiago Alcantara ក៏នឹងត្រូវអវត្តមានផងដែរ។

សម្រាប់ការព្យាករណ៍
ក្រុមទាំងពីរនេះ កំពុងឆ្លងកាត់ការប្រកួតផ្ទុយពីគ្នា Napoli ធ្វើបានល្អ ហើយកីឡាករ Victor Osimhen នៅតែជាគន្លឹះក្នុងការរកគ្រាប់បាល់កន្លងមក។​ ផ្ទុយពីនេះវិញ Liverpool រកគ្រាប់បាល់មិនបានច្រើនដូចអ្វី ដែលពួកគេគួររកបាននោះទេ ប៉ុន្តែការដាក់សំពាធរបស់ពួកគេ គឺថេរជានិច្ច។​ 

Liverpool​ ​អាចនឹង​បង្ហាញការ​ចាប់​ផ្តើម​ដ៏​ល្អ​ ក្នុង​ពានរង្វាន់ Champions League បន្ទាប់​ពី​មានការ​ចាប់​ផ្តើម​យឺតបន្តិច​ ក្នុង​ក្រប​ខ័ណ្ឌ Premier League។​ លទ្ធផលការស៊ុតបញ្ចូលទីគ្នារវាងក្រុមទាំងពីរ​នឹងកើតឡើង ហើយយើងព្យាករណ៍ថា ក្រុមម្ចាស់ផ្ទះនឹងទទួលបានជ័យជម្នះ សម្រាប់ការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង