ព្យាករណ៍គូ​ PSG vs Juventus ម៉ោង២រំលងអាធ្រាត្រថ្ងៃទី៧កញ្ញា

PSG នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវ Juventus មកកាន់កីឡដ្ឋាន Parc des Princes សម្រាប់ការប្រកួតបើកឆាកក្នុងពូល H នៃការប្រកួតពានរង្វាន់​ Champions League។

PSG បានចាប់ផ្ដើមដោយមិនទាន់ស្គាល់ការប្រកួតចាញ់ ដើម្បីការពារតំណែងជើងឯក Ligue 1 របស់បារាំង ជាមួយនឹងជ័យជម្នះ៥ប្រកួត​ និងស្មើ១ប្រកួត​ ក្នុងការប្រកួតបើកឆាក ៦លើករបស់ពួកគេ ស្របពេលដែល Juventus ក៏មិនទាន់ស្គាល់ការប្រកួតចាញ់ដូចគ្នា ក្នុងក្របខ័ណ្ឌ Serie A  ដោយស្មើ៣ប្រកួត និងឈ្នះ២ប្រកួតពីការប្រកួតបើកឆាកចំនួន៥ប្រកួតរបស់ពួកគេ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ភ្ញៀវ​មិន​ទាន់​ឈ្នះ​ការប្រកួតក្រៅ​ផ្ទះ​នៅ​ឡើយ​ទេ​ សម្រាប់​រដូវ​កាល​នេះ។ ក្រុមម្ចាស់ផ្ទះមានការស៊ុតបាល់បញ្ចូលទី ដែលស្ទើតែមិនគួរឱ្យជឿថា មានចំនួនគ្រាប់បាល់ដល់ទៅ២៤គ្រាប់​ ក្នុងការប្រកួតលីកចំនួន៦ប្រកួតរបស់ពួកគេ​ ហើយជាមធ្យមមានគ្រាប់បាល់ ៤គ្រាប់ក្នុងមួយប្រកួត។

PSG មិន​ស្គាល់ការប្រកួត​ចាញ់ទាល់តែ​សោះ​ ក្នុង​ការ​ប្រកួត​២០លើក​ចុង​ក្រោយ​របស់​ពួក​គេ ​នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ដោយ​ឈ្នះ​១៦ប្រកួត និង​ស្មើ​៤ប្រកួត។ Juventus អាច​នឹង​មិន​ស្គាល់ការប្រកួត​ចាញ់​នោះទេ ​ក្នុង​ក្រប​ខ័ណ្ឌ Serie A ប៉ុន្តែ​ពួក​គេ​មាន​កំណត់​ត្រា​ការប្រកួតមិន​សូវ​ល្អ​ទេ ពេលលេងនៅ​ក្រៅ​ផ្ទះ ខណៈ​ដែល​ពួក​គេ​មិន​បាន​ឈ្នះ​ ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។

សម្រាប់ការព្យាករណ៍
សម្រាប់ប្រវត្តិនៃការជួបគ្នា​ PSG មិនដែលប្រកួតឈ្នះ Juventus នោះទេ ក្នុងជំនួប៨លើកចុងក្រោយដោយចាញ់៦ប្រកួត​ និងស្មើ២ប្រកួត។ កំណត់​ត្រា​នេះ ​អាចនឹងធ្វើឱ្យមានការ​យល់​ច្រឡំ ខណៈ​ដែល​ការ​ជួប​គ្នា​ចុង​ក្រោយ​រវាង​ក្រុមទាំងពីរ​គឺ​ក្នុង​ការ​ប្រកួត UEFA Super Cup ឆ្នាំ1996 ដែល Juventus បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៩-២​ សរុបទាំងពីរជើង។​ 

លោក​ Christophe Galtier បានមកជំនួសតំណែងរបស់លោក Mauricio Pochettino ដែលជាគ្រូបង្វឹកនៅ PSG ហើយទម្រង់លេងក្រុមរបស់គាត់នៅក្នុងក្របខ័ណ្ឌ Champions League អាចនឹងបញ្ហាងថា តើគាត់នឹងជោគជ័យឬយ៉ាងណា។​ ពួកគេមិនទាន់ប្រកួតឈ្នះពានរង្វាន់នេះនៅឡើយ​ បន្ទាប់ពីបានក្លាយជាម្ចាស់ជើងឯកក្នុងលីគក្នុងឆ្នាំ២០២២។ យើងមានការជឿជាក់ថា PSG នឹងទទួលបានជ័យជម្នះលើកដំបូងរបស់ពួកគេលើ Juventus​ ក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង