ព្យាករណ៍គូ​ Dortmund vs Copenhagen ម៉ោង២៣និង៤៥នាទីថ្ងៃទី៦កញ្ញា

Borussia Dortmund នឹងទទួលស្វាគមន៍ Copenhagen មកកាន់កីឡដ្ឋាន Signal Iduna Park សម្រាប់ការប្រកួតបើកឆាកពូល G ក្នុងការប្រកួតពានរង្វាន់ Champions League។

ក្រុមម្ចាស់ផ្ទះទើបតែទទួលបានជ័យជម្នះពីរលើកជាប់ៗគ្នា ក្នុងក្របខ័ណ្ឌ Bundesliga​ ចំណែកឯក្រមភ្ញៀវក៏ទើបតែទទួលបានជ័យជម្នះផងដែរ នៅក្នុងការប្រកួតចុងក្រោយរបស់ពួកគេ នៅក្នុងលីកដាណឺម៉ាក។

Dortmund មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ឡើងមកការប្រកួតនេះ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងលីគ​ Bundesliga ប៉ុន្តែសង្ឃឹមថា នឹងបង្ហាញឱ្យឃើញកាន់តែប្រសើរឡើង ក្នុងរដូវកាលនេះ បន្ទាប់ពីពួកគេត្រូវបានធ្លាក់ក្នុងវគ្គចែកពូល កាលពីរដូវកាលមុន។

Dortmund ប្រកួតឈ្នះតែ២ប្រកួតគត់ ក្នុងចំណោមការប្រកួតក្នុងផ្ទះ៦លើកចុងក្រោយរបស់ពួកគេ នៅគ្រប់ការប្រកួតទាំងអស់ ដោយចាញ់៣ប្រកួត​ និងស្មើ១ប្រកួត។​ 

Copenhagen បានចាប់ផ្ដើមរដូវកាលលីគរបស់ពួកគេមិនសូវជាល្អនោះទេ ជាមួយនឹងជ័យជម្នះ៤ប្រកួត និងចាញ់៤ប្រកួត ក្នុង៨ប្រកួតដំបូងរបស់ពួកគេ។ 

សម្រាប់ការព្យាករណ៍
នេះ​ជា​ការ​ជួប​គ្នា​លើក​ទី៣ ​មិន​ធ្លាប់​មាន​រវាង​ក្រុម​ទាំង​នេះ ដោយ​ក្រុមមក​អាល្លឺម៉ង់​ឈ្នះ២លើក ​ក្នុង​ពានរង្វាន់ UEFA Cup ឆ្នាំ2001/02។ Dortmund មិន​ដែល​ប្រកួតចាញ់​ក្រុមមកពី​ដាណឺម៉ាក ​ក្នុង​ការ​ប្រកួត​ទ្វីប​អឺរ៉ុប​ទេ ខណៈ​ដែល Copenhagen ក៏មិន​ដែល​យក​ឈ្នះ​ក្រុមមកពី​អាល្លឺម៉ង់​ ពី​មុន​មកផងដែរ។

ក្រុមភ្ញៀវសង្ឃឹមថា ប្រវត្តិសាស្ត្រថ្មីអាចនឹងកើតឡើងម្តងទៀត ខណៈដែលពួកគេមិនដែលចាញ់ការប្រកួតបើកឆាកក្នុងយុទ្ធនាការពានរង្វាន់ Champions League ៤ប្រកួតមុនរបស់ពួកគេ ជាមួយនឹងជ័យជម្នះ១ប្រកួត និងស្មើ៣ប្រកួត។​ យើងព្យាករណ៍ថា Dortmund នឹងស៊ុតបញ្ចូលទីនាំមុខក្នុងតង់ទីមួយ និងឈ្នះការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង