Chelsea មិនទាន់មានរដូវកាលស្រួលបួលនោះ រហូតមកដល់ពេលនេះ ហើយពួកគេត្រូវតែធ្វើដំណើរទៅកាន់ប្រទេសក្រូអាត ដើម្បីប្រកួតជាមួយនិង Dinamo Zagreb ក្នុងការប្រកួតបើកឆាកពានរង្វាន់ Champions League។
ក្រុមទាំងពីរទើបតែបានប្រកួតឈ្នះក្នុងលីគ ក្នុងស្រុករបស់ពួកគេ ដោយ Chelsea ត្រូវតាមពីក្រោយដើម្បីផ្តួលក្រុម West Ham United 2-1 វិញ ចំណែក Dinamo Zagreb បានទាត់បញ្ចូលទីនៅចុងម៉ោងដល់ទៅ៣គ្រាប់ទល់នឹង Rijeka ។
ជ័យជម្នះ 3-1 គឺជាជ័យជម្នះទី4ជាប់ៗគ្នារបស់ Dinamo Zagreb ហើយសម្រាប់ការប្រកួតនីមួយៗ តែងមានគ្រាប់បាល់ច្រើនជាង2.5គ្រាប់។ ការចាប់ផ្តើមជាមួយនឹងជ័យជម្នះនឹងក្លាយជាគន្លឹះដ៏សំខាន់សម្រាប់ក្រុមទាំងពីរ ដោយលេងក្នុងពូលE ដែលមាន AC Milan និង RB Salzburg ផងដែរ។
Dinamo Zagreb ឡើងមកដល់ការប្រកួតនេះ បន្ទាប់ពីចាប់ផ្តើមពីវគ្គជម្រុះ ហើយពួកគេមានតំណើរការប្រកួតដ៏ល្អ បន្ទាប់ពីប្រកួតឈ្នះបួនលើកជាប់ៗគ្នា។ ក្នុងការឈ្នះទាំងបួនប្រកួតនេះ ពួកគេបានស៊ុតបាល់បញ្ចូលទីដោយរកបានគ្រាប់បាល់ពីពីរគ្រាប់ឬច្រើនជាងនេះក្នុងមួយប្រកួត។
Chelsea ដែលធ្លាប់តែជាក្រុមយក្សដ៏ខ្លាំង បើទោះជាពួកគេឈ្នះការប្រកួតចុងក្រោយរបស់ពួកគេក៏ដោយ ប៉ុន្តែការឈ្នះ២ប្រកួតក្នុងចំណោមការប្រកួតចំនួន៥ មិនមែនជាលទ្ធផលដ៏ល្អសម្រាប់ការប្រកួតនេះទេ។
៣ប្រកួតក្នុងចំណោមការប្រកួតទាំង៥លើកចុងក្រោយ ពួកគេបានស៊ុតបញ្ចូលទីបានពីរគ្រាប់ ប៉ុន្តែពួកគេបានបណ្តោយឱ្យរបូតគ្រាប់បាល់បញ្ចូលទី២ ឬច្រើនជាងនេះ ក្នុងការប្រកួតចំនួន៣ ក្នុងចំណោម៥ប្រកួតដូចគ្នា។
សម្រាប់ការព្យាករណ៍
ក្រុមទាំងពីរនេះ មិនបានការពារមិនឱ្យមានការរបូតគ្រាប់បាល់ច្រើនទេ ហើយសម្រាប់ក្រុមទាំងសងខាង ពួកគេមិនបានស៊ុតបាល់បញ្ចូលទី ក្នុងការប្រកួតតែមួយក្នុងចំណោមការប្រកួតប្រាំលើកចុងក្រោយ។
ដែលជាលទ្ធផល គ្រាប់បាល់លើសពី2.5គ្រាប់ អាចជារឿងធម្មតាមួយក្នុងការប្រកួតនេះ ការប្រកួតដែលមានគ្រាប់បាល់ច្រើន អាចអាចនឹងកើតឡើងក្នុងទីនេះ ហើយយើងព្យាករណ៍ថា គ្រាប់បាល់លើសពី 2.5 នឹងកើតឡើងសម្រាប់ការប្រកួតនេះ៕