ព្យាករណ៍គូ​ Manchester United vs Arsenal ម៉ោង២២និង៣០នាទីថ្ងៃទី៤កញ្ញា

Manchester United នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវ Arsenal ក្នុងការប្រកួតក្របខ័ណ្ឌ Premier League បន្ទាប់របស់ពួកគេ ដែលជាការប្រកួតដ៏ធំបំផុតនៃជុំទី៦ក្នុងលីគ។

United​ មកដល់ក្នុង​ការ​ប្រកួត​នេះ​ដោយ​មាន ៩ពិន្ទុ​ឈរ​នៅ​លេខ៥ ក្នុង​តារាង​ ខណៈដែល Arsenal កំពុង​ឈរ​កំពូល​តារាង​មាន១៥ពិន្ទុ។

United មានទម្រង់លេងល្អឡើងវិញ បន្ទាប់ពីចាប់ផ្តើមរដូវកាលដ៏លំបាក ហើយរំពឹងថានឹងបន្តការឈ្នះថែមទៀត បន្ទាប់ទីឈ្នះបីប្រកួតជាប់ៗគ្នា មុននឹងចូលមកកាន់ការប្រកួតនេះ។

Arsenal ក៏កំពុងរីករាយនឹងលទ្ធផលដ៏ល្អផងដែរ ដោយចូលមកកាន់ក្នុងការប្រកួតនេះ ជាមួយនឹងជ័យជម្នះ៥ប្រកួត ក្នុងការប្រកួតបើកឆាកចំនួន៥លើកនៃរដូវកាលនេះ ហើយរពឹងបន្តទទួលបានលទ្ធផលបែបនេះថែមទៀត។

Arsenal បានស៊ុតបាល់បញ្ចូលទី២ ឬច្រើនគ្រាប់ក្នុងការប្រកួតលីគចំនួន៥លើករបស់ពួកគេ ហើយឈ្នះទាំង៥ប្រកួត។​ ពួកគេ​មាន​សន្ទុះការប្រកួតយ៉ាងល្អ​ចូល​មកកាន់ក្នុង​ការ​ប្រកួត​នេះ ហើយ​ត្រូវបន្តលទ្ធផលមិនរបូតគ្រាប់បាល់ក្រៅដីជា​លើក​ទី​បី​ជាប់​គ្នា។

ក្រុម​កាំភ្លើង​ធំ​ធ្លាប់បរា​ជ័យ​តែ​មួយ​ប្រកួត​គត់ ​ក្នុង​ការ​ជួប​គ្នា​៧​ប្រកួតជា​មួយ​នឹង​ Manchester United ។

សម្រាប់ការព្យាករណ៍
Manchester United មានការសាកល្បងដ៏​លំបាក​បំផុត ​ប្រចាំ​រដូវ​កាល​របស់​ពួក​គេ​នៅ​ក្នុងផ្ទះ ​ពេលដែលជួបជាមួយ Arsenal។ ពួកគេចូលមកការប្រកួតនេះដោយទទួលបានជ័យជម្នះបីលើកជាប់ៗគ្នា ដោយស៊ុតបញ្ចូលទីបានតែមួយគ្រាប់គ្រប់ប្រកួត ហើយពួកគេលទ្ធផលស៊ុតបញ្ចូលទីបានច្រើនជាងមួយគ្រាប់មានតែមួយប្រកួត ក្នុងចំណោមការប្រកួតលីកចំនួន ៥លើករបស់ពួកគេ។

ក្រុមកាំភ្លើងធំតែងតែស៊ុតបញ្ចូលទីបានពី២គ្រាប់ ឬច្រើនគ្រាប់ក្នុងការប្រកួតលីគចំនួន៥លើករបស់ពួកគេ។​ សម្រាប់ពួកគេ នេះក៏ជាការប្រកួតដ៏ស្វិតស្វាញមួយក្នុងរដូវកាលនេះ ហើយក្នុងទម្រង់នៃការស៊ុតបញ្ចូលទីរបស់ពួកគេ យើងព្យាករណ៍ថា Arsenal នឹងប្រកួតឈ្នះ បើទោះបីជាភាគីទាំងពីរ អាចនឹងមានការស៊ុតបញ្ចូលទីគ្នាក៏ដោយ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង