ព្យាករណ៍គូ​ Nantes vs PSG ម៉ោង២រំលងអាធ្រាត្រថ្ងៃទី៤កញ្ញា

Nantes នឹងស្វាគមន៍ PSG មកកាន់កីឡដ្ឋាន Stade de la Beaujoire សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Ligue 1 របស់បារាំង។ ក្រុមម្ចាស់ផ្ទះឈរក្នុងចំណាត់ថ្នាក់ទី១០​ ដោយមាន៦ពិន្ទុ ខណៈដែលក្រុមភ្ញៀវកំពុងនាំមុខក្នុងលីកដោយមាន១៣ពិន្ទុ។

Nantes ប្រកួតឈ្នះ​តែ​១លើក​គត់​ ក្នុង​ចំណោមការ​ប្រកួត​៥លើក​ដំបូង​របស់​ពួក​គេ ដោយ​ស្មើ​៣ប្រកួត និង​ចាញ់​១ប្រកួត។​ ទោះជាយ៉ាងណាក៏ដោយ Nantes មានកំណត់ត្រាប្រកួតល្អពេលប្រកួតជាមួយ PSG ដែលពួកគេបានយកឈ្នះ២ប្រកួតក្នុងចំណោម៤ប្រកួត។ 

បញ្ហាដ៏ធំបំផុតរបស់ពួកគេក្នុងរដូវកាលនេះ គឺចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ពួកគេ​ ដែលចំនួនសរុបរបស់ពួកគេមាន៦គ្រាប់​ គឺជាកម្រិតទាបបំផុតទីបីក្នុងលីក។

PSG បានចាប់ផ្ដើមរដូវកាលនេះ ស្ទើរតែល្អឥតខ្ចោះជាមួយនឹងជ័យជម្នះ៤ប្រកួត ក្នុងចំណោម៥ប្រកួតរបស់ពួកគេ ជាមួយនឹងកំហុសតែមួយប្រកួតគត់របស់ពួកគេ គឺស្មើ ១-១ ជាមួយនិង​Monaco ។

ពួក​គេ​បន្ត​ស្វែង​រក​៣​ពិន្ទុ​បន្ថែម​ទៀត​ ក្នុង​ការ​ប្រកួត​នេះ ដើម្បី​ឡើងឱ្យផុត​ Lens និង Marseille ដែល​មាន​១៣​ពិន្ទុស្មើគ្នា​ផង​ដែរ។ PSG រកបាន២១គ្រាប់ ក្នុងការប្រកួត៥របស់ពួកគេ ជាមធ្យមមានគ្រាប់បាល់៤គ្រាប់ក្នុងមួយប្រកួត។  

ពួកគេបានស៊ុតបញ្ចូលទីក្នុងការប្រកួត២២លើកចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុម Nantes លើកចុងក្រោយដែលពួកគេមិនបានស៊ុតបញ្ចូលទី គឺក្នុងឆ្នាំ២០០៦។​ PSG មិន​ស្គាល់​ការចាញ់​ទាល់តែសោះ ​ក្នុង​ការ​ប្រកួត១៩លើក​ចុង​ក្រោយ​របស់​សរុបនៅ​ទូទាំង​ការ​ប្រកួត​ទាំង​អស់ ដោយ​ឈ្នះ១៥ប្រកួត និង​ស្មើ៤ប្រកួត។

សម្រាប់ការព្យាករណ៍
Nantes មាន​ការ​ជឿជាក់​ពី​លទ្ធផលដែលធ្លាប់​បាន​យក​ឈ្នះ PSG ក្នុង​ពេលដែលប៉ះគ្នាកាល​ពី​រដូវ​កាល​មុន។​ ក្រុមភ្ញៀវមិនមានអ្វីត្រូវព្រួយបារម្មណ៍នឹងរឿងនេះ ហើយនឹងស្វែងរកការសងសឹក ចំពោះការចាញ់នោះវិញ។ PSG បានស៊ុតបាល់បញ្ចូលទីជាមធ្យម៥គ្រាប់ ក្នុងមួយប្រកួតក្រៅដីនៅរដូវកាលនេះ ដូច្នេះទំរង់ការពាររបស់ Nantes ត្រូវតែមានចំណុចរឹងមាំបន្ទាប់ពីការផ្លុំកញ្ចែចាប់ផ្តើមការប្រកួត។

យើងព្យាករណ៍ថា ក្នុងការប្រកួតនេះនឹងមានគ្រាប់បាល់ច្រើនជាង៣.៥ ខណៈដែលក្រុមភ្ញៀវមានខ្សែប្រយុទ្ធទាំងបី Messi, Neymar និង Mbappe កំពុងលេងបានយ៉ាងល្អ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង