Sevilla នឹងទទួលស្វាគមន៍ Barcelona មកកាន់កីឡដ្ឋាន Estadio Ramón Sánchez Pizjuán សម្រាប់ការប្រកួតក្នុងក្របខណ្ឌ La Liga ។ ក្រុមម្ចាស់ផ្ទះឈរនៅចំណាត់ថ្នាក់ទី១៥ ដោយមានត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចំនួន៣របស់ពួកគេ ដែលក្រុមភ្ញៀវឈរនៅលេខ៣ដោយមាន៧ពិន្ទុ ដែលលេងបានបីប្រកួតដូចគ្នា។
Sevilla កំពុងស្វែងរកការឈ្នះជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ ហើយនេះជាលើកដំបូងចាប់តាំងពីរដូវកាល ២០១៥/១៦ ដែលពួកគេមិនបានទទួលជ័យជម្នះសោះក្នុងការប្រកួត៣លើក។
Sevilla បានបាត់បង់កីឡាករដ៏សំខាន់ម្នាក់ គឺកីឡាករ Jules Koundé ទៅកាន់គូប្រជែង Barcelona ហើយមិនបានចុះហត្ថលេខានាំយកកីឡាករសំខាន់ណាម្នាក់ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករឡើយ។
ពួកគេមានកំណត់ត្រាដ៏ល្អក្នុងផ្ទះ ខណៈដែលប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងចំណោមការប្រកួត២០លើកចុងក្រោយរបស់ពួកគេ គ្រប់ការប្រកួតទាំងអស់។
Barcelona សង្ឃឹមថា នឹងបន្តដំណើរការឈ្នះថែមទៀត ខណៈដែលពួកគេបានឈ្នះការប្រកួតលីក២លើកចុងក្រោយ។ កីឡាករដែលទើបតែផ្ទេរមក Robert Lewandowski បានឈានជើងចូលទីលាន ជាមួយនឹងការស៊ុតបញ្ចូលទី ខណៈដែលកីឡាកររូបនេះ រកបានមួយគ្រាប់ក្នុងការប្រកួតពីរលើកចុងក្រោយរបស់គាត់ ហើយសម្រាប់គ្រាប់បាល់សរុបចំនួន៤គ្រាប់ បន្ទាប់ពីការប្រកួត៣ដង។
Barcelona បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ ខណៈដែលពួកគេបានបំបាក់ក្រុម Valladolid ដោយលទ្ធផល៤-០។ ពួកគេបានចាប់ផ្តើមស្តារក្រុមរបស់ពួកគេឡើងវិញ ហើយបានគ្រប់គ្រងលើការផ្ទេរយកកីឡាករ ដែលមានសមត្ថភាពក្នុងការផ្លាស់ប្តូរការប្រកួតបាន។
Barcelona មិនទាន់ស្គាល់ការចាញ់នៅឡើយទេ សម្រាប់ការប្រកួត១៣លើកចុងក្រោយ ពីគ្រប់ការប្រកួតទាំងអស់ ដោយឈ្នះ៩ប្រកួត និងស្មើ៤ប្រកួត។
សម្រាប់ការព្យាករណ៍
Sevilla មានប្រវត្តិផ្តួលក្រុម Barcelona តែម្តងគត់ក្នុង៣០ប្រកួតចុងក្រោយរបស់ពួកគេ រវាងក្រុមទាំងពីរដែលមានតាំងពីរដូវកាល ២០០៧/០៨ ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមានកំណត់ត្រាប្រកួតក្នុងផ្ទះដ៏ល្អ ដែលបង្ហាញដោយការចាញ់តែ១ប្រកួតគត់ ក្នុងការប្រកួតលីគ២២លើកចុងក្រោយរបស់ពួកគេ។
Barcelona ស្ថិតក្នុងទម្រង់លេងដ៏ល្អកន្លងមក ហើយមានទម្រង់ការពារល្អផងដែរ ដោយបានរបូតគ្រាប់បាល់ត្រឹមតែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រកួតក្រៅដីបួនលើកចុងក្រោយរបស់ពួកគេ។ ហើយនេះជាអ្វីដែលយើងអាចព្យាករណ៍ថា Barcelona នឹងឈ្នះក្នុងការប្រកួតនេះ៕