Real Madrid មានការនាំមុខមុនក្រុមដទៃនៅ La Liga ហើយនឹងមានបំណងឈ្នះជាលើកទី៤ជាប់ៗគ្នា ពួកគេនឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីស្វាគមន៍ក្រុមដែលមានការចាប់ផ្តើមដ៏ល្អឥតខ្ចោះដូចគ្នាជាមួយគេ នោះគឺ Real Betis។ ក្រុមទាំងពីរមាន៩ពិន្ទុពីការប្រកួត៣ដំបូង ហើយដោយភាពខុសគ្នានៃគ្រាប់បាល់បានធ្វើឱ្យ Betis ឈរនៅលេងរៀងទីពីរ។
Real Madrid បានទទួលជ័យជម្នះ៤ប្រកួតជាប់ៗគ្នា ដោយស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនជាងនេះក្នុងមួយប្រកួត ប៉ុន្តែពួកគេតែងតែរបូតគ្រាប់បាល់ ក្នុងការប្រកួតលីកចំនួន៣ប្រកួតផងដែរ បន្ទាប់ពីបានឈ្នះ Super Cup។
ការប្រកួតបើកឆាកលីគទាំងបីរបស់ Real Madrid ពួកគេរកបានគ្រាប់បាល់ច្រើនជាង ២.៥គ្រាប់។ ហើយនេះ នឹងក្លាយជាការប្រកួតក្នុងផ្ទះលើកដំបូងរបស់ Real Madrid ក្នុងរដូវកាលនេះ ការប្រកួតបើកឆាកទាំងបីត្រូវលេងក្រៅផ្ទះ ដែលលទ្ធផលបញ្ចប់ចុងក្រោយ គឺពួកគេបានយកឈ្នះក្រុម Espanyol ៣-១។
Real Betis ក៏ទើបតែប្រកួតឈ្នះផងដែរ ដោយពួកគេបានយកឈ្នះ Osasuna ក្នុងលទ្ធផល ១-០ នៅក្នុងផ្ទះ ហើយក៏ជាការប្រកួតទីពីរ ដែលពួកគេមិនបានរបូតគ្រាប់បាល់ក្នុងរដូវកាលនេះ។
ការប្រកួតពីរក្នុងចំណោមការប្រកួតបីលើក មានគ្រាប់បាល់ច្រើនជាង២.៥គ្រាប់ ហើយ Real Betis បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ឬច្រើនជាងនេះក្នុងពីរប្រកួត។
Real Betis បានឈ្នះការប្រកួតលីកចំនួន ៣លើកចុងក្រោយ ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ ឬច្រើនជាងនេះក្នុងការប្រកួតទាំងនេះ។ ក្នុងការជួបគ្នាបួនលើកចុងក្រោយ Real មិនដែលស្គាល់ការចាញ់ទាល់តែសោះជាមួយនឹង Real Betis ហើយពួកគេមិនបានរបូតគ្រាប់បាល់៣ប្រកួតជាប់ៗគ្នាក្នុងការជួបគ្នាថ្មីៗនេះ។
សម្រាប់ការព្យាករណ៍
កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេពីររូបនៅ La Liga នឹងបង្ហាញខ្លួនក្នុងការប្រកួតនេះគឺ Borja Iglesias របស់ Betis និង Karim Benzema របស់ Real Madrid។ ក្នុងកម្រិតមួយ ដែលអាចមានការធានា នៃចំនួនគ្រាប់បាល់ដ៏ច្រើន និងសម្លឹងមើលតែចំនួននៃវាយសំរុក និងការពារដ៏ទាក់ទាញ។ ដូច្នេះយើងមិនអាចបដិសេធថា មិនមានការស៊ុតបញ្ចូលទីរវាងក្រុមទាំងពីរបាននោះទេ អ្វីដែលទំនងបំផុតសម្រាប់ការប្រកួតនេះគឺនឹងបញ្ចប់លទ្ធផលដោយមានគ្រាប់បាល់លើសពី ២.៥គ្រាប់៕