Everton មិនទាន់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តនៅឡើយទេ ហើយពួកគេ គឺជាក្រុមមួយក្នុងចំណោមក្រុមដែលមិនទាន់ប្រកួតឈ្នះរហូតមកដល់ពេលនេះ នៅក្នុងក្របខណ្ឌ Premier League ហើយវាមិនងាយស្រួលសម្រាប់ពួកគេនោះទេ។
ការប្រកួតបីលើកជាប់ៗគ្នា ក្នុងលីកកន្លងមក Everton មានបីពិន្ទុ ហើយពួកគេសង្ឃឹមថា នឹងអាចស្វែងរកជ័យជម្នះជាលើកដំបូង នៅក្នុងជំនួបដែលបានដាក់ឈ្មោះថា Merseyside Derby។ ផ្ទុយពីនេះ Liverpool បានឈ្នះការប្រកួតពីរលើកចុងក្រោយរបស់ពួកគេ ហើយបានឈានចូលមកការប្រកួតនេះ ដើម្បីបន្តស្វែងរកជ័យជម្នះបន្តទៀត។
Everton មិនទាន់ប្រកួតឈ្នះក្នុងលីគឡើយ ហើយបានយកឈ្នះ Liverpool ម្តងគត់ក្នុងការជួបគ្នា២៦លើក។ នេះមិនមែនជាការប្រកួតធម្មតានោះទេ វាគឺជាការប្រកួតរវាង Liverpool ហើយនិង Everton។ ពួកគេបានស៊ុតបញ្ចូលទី៩ ក្នុងចំណោម១០ប្រកួតចុងក្រោយរបស់ពួកគេ ប៉ុន្តែពួកគេមានតែទម្រង់ប្រយុទ្ធដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះ។
Liverpool មានទម្រង់ប្រយុទ្ធល្អជាងមុន ប៉ុន្តែការការពាររបស់ពួកគេមិនសូវជាអាចជឿជាក់នៅឡើយទេ។ ពួកគេមិនបានរបូតគ្រាប់បាល់១ប្រកួត ក្នុងចំណោមការប្រកួតលីកចំនួន ៥របស់ពួកគេ។
សម្រាប់ការព្យាករណ៍
Everton មានការប្រកួតមិនសូវល្អទេក្នុងរដូវកាលនេះ ហើយនេះមិនមែនជាការប្រកួតដែលពួកគេរំពឹងថា នឹងធ្វើបានល្អនោះទេ។ ពួកគេនៅក្នុងផ្ទះ ប៉ុន្តែចូលមកកាន់ការប្រកួតមួយនេះក្នុងនាមជាក្រុមអន់ ដោយពួកគេមិនបានប្រកួតឈ្នះការប្រកួតលីកចំនួន៦លើកចុងក្រោយ និងមានត្រឹមតែមួយប្រកួតប៉ុណ្ណោះ ដែលមិនរបូតគ្រាប់បាល់ក្នុងការប្រកួតលីក១០លើក។
Liverpool មានការទម្រង់ប្រយុទ្ធដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែ លទ្ធផលមិនរបូតគ្រាប់បាល់មានតែ១ប្រកួត ក្នុងការប្រកួតលីកចំនួន៥ ជាអ្វីដែលគួរឱ្យព្រួយបារម្ភ។ ពួកគេមានបញ្ហាដូចគ្នាក្នុងតំបន់ការពារដូចជា Everton ផងដែរ ហើយយើងរំពឹងLiverpool នឹងឈ្នះក្នុងការប្រកួតនេះ ជាមួយនឹងការស៊ុតបាល់បញ្ចូលទីរវាងក្រុមទាំងពីរផងដែរ៕